VOV WorldVOV World
Festival និសិត្សរដ្ឋធានីលើកទី៣ប្រារព្វឡើង
09/01/2015 11:20
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦៥នៃទិវាប្រពៃណីរបស់សិស្សានុនិស្សនិងនិសិត្ស វៀតណាម នាព្រឹកថ្ងៃទី៩ មករា សមាគមនិសិត្សទីក្រុង ហាណូយរបស់វៀតណាមបានរៀបចំ Festival និសិត្ស រដ្ឋធានីលើកទី៣ឆ្នាំ២០១៥។
Festival និសិត្សរដ្ឋធានីលើកទី៣ប្រារព្វឡើង
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណីរបស់ សិស្សានុនិស្សនិងនិសិត្សវៀតណាម នាព្រឹកថ្ងៃទី៩ មករា សមាគមនិសិត្សទីក្រុង ហាណូយរបស់វៀតណាមបានរៀបចំ Festival និសិត្សរដ្ឋធានីលើកទី៣ឆ្នាំ២០១៥។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជនចំនួន៥ពាន់ នាក់ តាំងនាមឲ្យនិសិត្សនៃមហាវិទ្យាល័យ សាលាជាន់ខ្ពស់ និងសាលាសភា បណ្ឌិតចំនួន៦០លើភូមិភាគទីក្រុងហាណូយ។លោក Nguyen Thien Tu ប្រធាន គណៈកម្មាធិការយុវជនសាលារៀននិងជាអនុប្រធានអចិន្ត្រៃសមាគមនិសិត្ស ទីក្រុងហាណូយ បានឲ្យដឹងថា៖ “ឆ្នាំនេះជាឆ្នាំទី៣ដែល Festival ត្រូវបានរៀបចំឡើងសំដៅបង្កើតព្រលានលេង កំសាន្តដ៏មានអត្ថប្រយោជន៍និងស្អាតសំរាប់និសិត្សទាំងឡាយ កំណត់ទិសដៅ ឲ្យនិសិត្សចូលក្នុងសកម្មភាពមានអត្ថន័យសំរាប់សង្គមផងនិងខ្លួនឯងផង។យើងខ្ញុំមានគោលបំណងថា និសិត្សទាំងឡាយនឹងសកម្មចូលរួមក្នុងបណ្ដា សកម្មភាព ហាត់ពត់លត់ដំដើម្បីឆ្ពោះទៅការជោគជ័យ”។ និសិត្សបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត ក្នុងក្រខ័ណ្ឌនៃFestival នេះរួមមានសកម្មភាពជាច្រើនដូចជា៖បរិច្ឆាកឈាមដោយ ស្ម័គ្រចិត្តធ្វើអនាម័យបរិស្ថាន ទិវាបុណ្យអានសៀវភៅ និងការប្រកួតកីឡាជា ច្រើនជាដើម៕