G២០ នាំចេញទិសដៅអភិវឌ្ឍន៍សហប្រតិបត្តិការអន្តរជាតិ
06/09/2016 11:29
(VOVworld) - តាមលោក Putin ថា បើទោះបីជាមិន អាចនាំចេញសេចក្ដីសំរេចមានលក្ខណៈចាប់បង្ខំខាង គត្តិយុត្តក្ដី ប៉ុន្តែ G២០ បាននាំចេញទិសដៅដើម្បី អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Barack Obama នៅជំនួបចរចារនៅខាងក្រៅសន្និសីទកំពូល G២០ (រូបថត៖EPA/ TTXVN) (VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៥ កញ្ញា បាន រៀបចំសន្និសីទកាសែតអំពីលទ្ធផលនៃកិច្ចប្រជុំនៃសន្និសីទកំពូលក្រុមបណ្ដាខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើនជួរមុខលើពិភពលោក (G២០) ដែលទើបនឹង បានបិទបញ្ចប់នៅទីក្រុង Hangzhou ប្រទេសចិន។តាមលោក Putin ថា បើទោះបីជា មិនអាចនាំចេញសេចក្ដីសំរេចមានលក្ខណៈចាប់បង្ខំខាងគត្តិយុត្តក្ដី ប៉ុន្តែ G២០ បាននាំចេញទិសដៅដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ស្ដីអំពីប្រទេសម្ចាស់ផ្ទះចិន លោក Putin អះអាងថា ចិននាបច្ចុប្បន្នជាដៃគូ សេដ្ឋ កិច្ច ពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី។ ស្ដីអំពីទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ជាពិសេសគឺអាមេរិក លោក Putin ឲ្យដឹងថា អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូស្នូលរបស់រុស្ស៊ីលើវិស័យសន្តិ សុខនិងបញ្ហាដទៃទៀត។ទំនាក់ទំនង រុស្ស៊ី- ទួរគី និងរុស្ស៊ី-អង់គ្លេសក៏កំពុង ត្រូវ បានស្ដារឡើងវិញផងដែរ៕
Related






