VOV WorldVOV World
គ្មាន“ភស្តុតាងផ្ទាល់”បញ្ជាក់ថាការធ្លាក់យន្តហោះនៅរុស្ស៊ីពាក់ព័ន្ធទៅនឹងភេរវកម្ម
03/11/2015 08:29
(VOVworld)-នាថ្ងៃទី២វិច្ឆិកា នាយកទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ជាតិអាមេរិក James Clapper បានឲ្យដឹងថា គ្មានភស្តុតាងផ្ទាល់
គ្មាន“ភស្តុតាងផ្ទាល់”បញ្ជាក់ថាការធ្លាក់យន្តហោះនៅរុស្ស៊ីពាក់ព័ន្ធទៅនឹងភេរវកម្ម
(VOVworld)-នាថ្ងៃទី២វិច្ឆិកា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក James Clapper បានឲ្យដឹងថា គ្មានភស្តុតាងផ្ទាល់បញ្ជាក់ថា ភេរវកម្មមានជាប់ពាក់ព័ន្ធទៅ នឹងការធ្លាក់យន្តហោះ A321 របស់ក្រុមហ៊ុនអាកាស ចរណ៍ Kogalymavia នៅអេហ្ស៊ីប នាចុងសបប្តាហ៍កន្លងទៅ។ ក្នុងសន្និសីទកំពូលមួយស្តីពីវិស័យការ ពារជាតិនៅក្រុង វ៉ាស៊ីនតោន លោក​ Clapper បានសង្កត់ធ្ងន់ថា “អាមេរិកគ្មានភស្តុតាងផ្ទាល់ណាមួយ បញ្ជាក់ថា រឿងហេតុនេះមានការឃជាប់ពាក់ព័ន្ធទៅនឹងភេរវកម្ម ឡើយ។ ប៉ុន្តែយើងខ្ញុំ ក៏មិនលើកលែងលទ្ធភាពនេះទេ”។        ក៏ក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ ប្រភពព័ត៌មានរបស់គណៈកម្មាធិការស៊ើបអង្កេតអេហ្សីបឲ្យដឹងថា លទ្ធផលដំបូងនៃ ការវិភាគប្រអបខ្មៅរបស់យន្តហោះរងគ្រោះគឺអះអាង ថា យន្តហោះមួយគ្រឿងនេះ មិនបានទទួលរងការវាយប្រហារពីខាងក្រៅឡើយ ហើយអ្នក បើកយន្តហោះក៏ មិនបង្ហោះសញ្ញាគ្រោះថ្នាក់មុនពេលបាត់ដំណឹងពីអេក្រង់រ៉ាដាទេ។ ក្នុងពេលជាមួយ គ្នានោះ ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia ជាម្ចាស់ យន្តហោះពោលខាងលើបាន ឲ្យដឹងថា ម៉ាស៊ីនរបស់យន្តហោះ A321 ទើប នឹងបានពិនិត្យនៅម៉ូស្គូនាថ្ងៃទី២៦តុលា ហើយគ្មានបញ្ហាអ្វីឡើយ៕

More