គំរោងការណ៍ FDI ចំនួន៣២០របស់អូស្រ្តាលីនៅមានសក្ដិសិទ្ធនៅវៀតណាម
09/01/2015 11:28
(VOVworld) - តាមនាយកដ្ឋានវិនិយោគបរទេសនៃ ក្រសួងផែនការនិងវិនិយោគវៀតណាមថា គិតមក ដល់ដំណាច់ឆ្នាំ២០១៤ អូស្ត្រាលីមានគំរោងការណ៍ វិនិយោគដោយផ្ទាល់ (FDI) ចំនួន៣២០គំរោងការណ៍ ដែលនៅមានសក្ដិសិទ្ធនៅវៀតណាម

សាខារបស់សាកលវិទ្យាល័យ Rmit របស់អូស្រ្តាលីនៅវៀតណាម (VOVworld) - តាមនាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគ វៀតណាមថា គិតមកដល់ដំណាច់ឆ្នាំ២០១៤ អូស្ត្រាលីមានគំរោងការណ៍វិនិយោគ ដោយផ្ទាល់ (FDI) ចំនួន៣២០គំរោងការណ៍ដែលនៅមានសក្ដិសិទ្ធនៅវៀតណាម ក្នុងតំលៃវិនិយោគសរុបជាង១,៦ពាន់លានដុល្លាអាមេរិក ឈរលំដាប់ថ្នាក់ទី១៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១០១មានសកម្មភាពវិនិយោគនៅវៀត ណាម។ប្រធាននាយកដ្ឋានវិនិយោគបរទេសលោក Do Nhat Hoang បានចាត់ទុក ថា តំលៃវិនិយោគរបស់អូស្រ្តាលីចូលក្នុងវៀតណាមនាបច្ចុប្បន្នមិនទាន់សក្ដិសម នឹងសក្ដានុភាពរវាងភាគីទាំង២នៅឡើយ ដោយហេតុនេះត្រូវបង្កលក្ខណៈងាយ ស្រួលថែមទៀតសំរាប់សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំង២ជួបប្រា ស្រ័យនិងសហប្រតិបតិ្តការ៕
Related






