គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យចាប់ផ្ដើមអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ
09/07/2015 11:02
(VOVworld) - ក្នុងរយៈពេល៦ខែចុងឆ្នាំ លោក Nguyen Xuan Phuc បានស្នើរឲ្យគណៈកម្មាធិ ការទទួលបន្ទុក តំបន់ពាយ័ព្យដាក់ចេញដំណោះ ស្រាយកាត់បន្ថយ ភាពក្រីក្រ

(VOVworld) - ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥ តំបន់ពាយ័ព្យទទួលបានលទ្ធផល សំខាន់ជាច្រើនលើគ្រប់វិស័យ។ល្បឿនកំណើន GDP លើភូមិភាគទទួលបានជិត ៨%។សកម្មភាពពន្លឿនការវិនិយោគក្នុងតំបន់ពាយ័ព្យត្រូវបានអនុវត្តប្រកបដោយ ប្រសិទ្ធិភាព។សកម្មភាព វប្បធម៌សង្គមត្រូវបានរៀបចំជាប្រចាំ ការងារអប់រំ ថែទាំ សុខភាពសំរាប់ប្រជាជន ត្រូវបានយកចិត្តទុកដាក់។ស្ថានភាពជនជាតិ ជំនឿសាស នា សន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សង្គមសុទ្ធតែស្ថិរភាព អធិបតេយ្យភាព ព្រំដែនត្រូវបាន រក្សារឹងមាំ។នេះជាលទ្ធផលដែលត្រូវបានគណៈកម្មាធិការទទួល បន្ទុកតំបន់ ពាយ័ព្យប្រកាសនៅសន្និសីទបូកសរុបការងារឆមាសទី១និងលាតត្រ ដាងអនុវត្តភារកិច្ចឆមាសទី២ឆ្នាំ២០១៥ ដែលបានប្រពឹត្តទៅនាថ្ងៃទី៩ កក្កដា។ ថ្លែងមតិ នៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការទទួលបន្ទុក តំបន់ពាយ័ព្យលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើអធិបតីសន្និសីទនេះ (រូបថត៖VTV) “ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រូវដាក់ជូនរដ្ឋាភិបាលនូវគោលនយោបាយ ជាក់លាក់១ដើម្បីដោះស្រាយជីវភាពរស់នៅសំរាប់ប្រជាពលរដ្ឋនៅតំបន់វារីអគ្គី សនី។បន្ទាប់នោះគឺបញ្ហាសុវត្ថិភាពអាងទឹកទំនប់វារីអគ្គីសនី”។ ក្នុងរយៈពេល៦ខែចុងឆ្នាំ លោក Nguyen Xuan Phuc បានស្នើរឲ្យគណៈកម្មាធិ ការទទួលបន្ទុកតំបន់ពាយ័ព្យដាក់ចេញដំណោះ ស្រាយកាត់បន្ថយភាពក្រីក្រ ជួយឧបត្ថម្ភបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំរាប់ជនរួមជាតិនៅក្នុងតំបន់និងបង្កើន ការងារធានាសន្តិសុខការពារជាតិនៅ ប៉ែកពាយ័ព្យនៃប្រទេសផងដែរ៕
Related






