គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបូកសរុបការងារឆ្នាំ២០១៥
24/12/2015 10:34
(VOV)_នាព្រឹកថ្ងៃទី២៤ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានរៀបចំសន្និសីទបូកសរុប ការងារឆ្នាំ ២០១៥ និងអនុវត្តភារកិច្ចឆ្នាំ ២០១៦។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Dinh The Huynh (VOV)_នាព្រឹកថ្ងៃទី២៤ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំ មជ្ឈឹម បានរៀបចំសន្និសីទបូកសរុប ការងារឆ្នាំ ២០១៥ និងអនុវត្តភារកិច្ចឆ្នាំ ២០១៦។ ស្ដីអំពីភារកិច្ចក្នុងឆ្នាំ ២០១៦ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Dinh The Huynh បានចាត់ទុកថា៖ “ ឆ្នាំ ២០១៦ ជាឆ្នាំវៀតណាមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេស ហើយបន្ទាប់ពីមហាសន្និបាត ជាភារកិច្ចលាតត្រដាងអនុវត្ត និងស្រាវជ្រាវសេច្ចក្តីសម្រេច របស់មហាសន្និបាត។ នេះគឺជាភារកិច្ចសំខាន់ជួរមុខ។ ដូច្នេះ ខ្ញុំស្នើថាត្រូវផ្លាស់ប្តូរថ្មី ខ្លឹមសារឃោសនា អប់រំ។ ទន្ទឹមនឹងនោះ ត្រូវអនុវត្ត ផ្សព្វផ្សាយ និងចលនាដើម្បីការ បោះឆ្នោតរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន ជាទិវាបុណ្យរបស់ប្រជាជនទាំងមូល។ ការ សិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ ជាការងារប្រចាំ សំ ខាន់របស់គ្រប់តំបន់ ស្ថាប័ន និងអង្គការបក្ស បក្ខជន៕”
Related






