VOV WorldVOV World
គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមបន្តពិនិត្យមើល ដោះស្រាយហេតុការណ៍បទល្មើសអំពើពុករលួយដ៏ស្មុគស្មាញ
23/01/2014 10:50
VOV)_ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលនៃគណៈកម្មាធិការ​កិច្ចការផ្ទៃក្នុងមជ្ឈឹម នាព្រឹកថ្ងៃទី២៣ មករា នៅរដ្ឋធានីហាណូយ ​អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖​
គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមបន្តពិនិត្យមើល ដោះស្រាយហេតុការណ៍បទល្មើសអំពើពុករលួយដ៏ស្មុគស្មាញ
លោក Nguyen Phu Trong និងថ្នាក់ដឹកនាំស្នូលនៃគណៈកម្មាធិការ​កិច្ចការផ្ទៃក្នុងមជ្ឈឹម(TTXVN) (VOV)_ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលនៃគណៈកម្មាធិការ​កិច្ចការ ផ្ទៃក្នុងមជ្ឈឹម នាព្រឹកថ្ងៃទី២៣ មករា នៅរដ្ឋធានីហាណូយ ​អគ្គលេខា​បក្សកុម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖​ការបង្កើតគណៈ កម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមជាការផ្តើមគំនិតត្រឹមត្រូវ ​ទាន់ពេលវេលា  ជួយ ឧបត្ថម្ភការបង្កើនកិច្ចដឹកនាំរបស់បក្សចំពោះកិច្ចការផ្ទៃក្នុង និងការងារបង្ការ  ប្រឆាំងអំពើពុករលួយ។ ស្ដីអំពី​ទិសដៅ​ ភារកិច្ច សំរាប់ឆ្នាំ ២០១៤ អគ្គលេខា បក្ស Nguyen Phu Trong បានស្នើគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមត្រូវយល់ ដឹង​ច្បាស់ជាងទៀតអំពីតួនាទីរបស់ខ្លួន ជាស្ថាប័នសេនាធិការរបស់បក្ស ចំពោះ កិច្ចការផ្ទៃក្នុង ការងារបង្កាប្រឆាំងអំពីពុករលួយ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាក៏បានស្នើគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹម បន្តពិនិត្យមើល ក្រើនរំលឹក ឃ្លាំមើល ជំរុញការងារកិច្ចការផ្ទៃក្នុង ពិនិត្យការ កសាងច្បាប់ …។ល៕