VOV WorldVOV World
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ៤៩
12/10/2020 11:24
(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤៩ ដើម្បីផ្តល់មតិលើខ្លឹមសារមួយចំនួន សម្រាប់ដាក់ជូនរដ្ឋសភានិងត្រៀមរៀបចំកិច្ចប្រជុំលើកទី ១០ ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី ២០ ខែតុលា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ៤៩
 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP/Nguyễn Hoàng) ថ្លែងមតិបើកកិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ខ្លឹមសារដែលបានដាក់ជូនរដ្ឋសភាក្នុងកិច្ចប្រជុំលើកនេះ រួមមានបញ្ហានិងមតិដែលនៅមានការខ្វែងគំនិតគ្នានៃសេច ក្តីព្រាងច្បាប់ដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ធ្វើវិសោធនកម្មលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តចំនួនពីររបស់រដ្ឋសភា និងបញ្ហាជាច្រើនទៀតទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើថា៖