VOV WorldVOV World
គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានបើកកិច្ចប្រជុំត្រៀមរៀបចំឲ្យាAMM48
01/08/2015 09:01
(VOVworld)-តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារ សាព័ត៌មានវៀតណាមប្រចាំនៅ Kuala Lumpur ថា នាថ្ងៃទី១សីហា
គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានបើកកិច្ចប្រជុំត្រៀមរៀបចំឲ្យាAMM48
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ  (រូបថតៈ Kim Dung-Chi Giáp/Vienam+) (VOVworld)-តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសាព័ត៌មានវៀតណាមប្រចាំនៅ Kuala Lumpur ថា នាថ្ងៃទី១សីហា គណៈកម្មាធិការបណ្តាតំណាងអចិន្ត្រៃយ៍នៅ អាស៊ាន (CPR) បានបើកកិច្ចប្រជុំនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក Putra នៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី សំដៅត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រី ការទូតអាស៊ានលើកទី៤៨ (AMM48) និងបណ្តាសន្និសីទទាក់ទិននានា។ តំណាង ប្រទេសអាស៊ានទាំង១០ដែលចូលរួមសន្និសីទនេះ នឹងអនុម័តលើរបៀបវារៈ នៃ AMM48 និងសន្និសីទទាក់ទិននានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ សីហា។​តាមគំរោង នៅសន្និសីទ AMM48 រដ្ឋមន្ត្រីទាំងអស់នេះ នឹងពិភាគ្សាលើ បញ្ហាមួយចំនួន ក្នុងនោះ មានបញ្ហាបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥ ផ្លាស់ប្តូរ លើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមាន ហេដ្ឋារចនាសម្ព័ន្ធតំបន់និងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានផងដែរ។  បញ្ចប់បណ្តាសន្និសីទ គឺវេទិការតំបន់អាស៊ាន​លើកទី២២ (ARF 22) ដែលប្រព្រឹត្ត​ ទៅនាថ្ងៃទី៦សីហា ក្នុងនោះពិភាគ្សាលើបញ្ហានយោបាយនិងសន្តិសុខតំបន់ និង អន្តរជាតិ៕