VOV WorldVOV World
គណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកដោះសារស្តីអំពីបញ្ហានៅសមុទ្រខាងកើត
14/05/2015 10:16
(VOVworld) – ក្នុងកាយវិការមួយដែលបានបង្ហាញថា៖ រដ្ឋសភាអាមេរិកយកចិត្តទុក ដាក់ពិសេសដល់ស្ថានភាព នៅសមុទ្រខាងកើត នាថ្ងៃទី ១៣ ឧសភា បណ្ដាមន្ត្រី ជួរមុខទទួលបន្ទុកតំបន់អាស៊ីបូព៌ារ-ប៉ាស៊ីហ្វិកចំណុះ ក្រសួងការបរទេសអាមេរិកនិងក្រសួងការពារជាតិ អាមេរិកបានមានសម័យដោះសារនៅគណៈ កម្មការកិច្ចការ បរទេសព្រឹទ្ធសភាស្តីអំពីបញ្ហានេះ។
គណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកដោះសារស្តីអំពីបញ្ហានៅសមុទ្រខាងកើត
គណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកសួរដេញដោលស្តីអំពីបញ្ហានៅសមុទ្រខាងកើត (Image: VNA) (VOVworld) – ក្នុងកាយវិការមួយដែលបានបង្ហាញថា៖ រដ្ឋសភាអាមេរិកយកចិត្តទុក ដាក់ពិសេសដល់ស្ថានភាពនៅសមុទ្រខាងកើត នាថ្ងៃទី ១៣ ឧសភា បណ្ដាមន្ត្រី ជួរមុខទទួលបន្ទុកតំបន់អាស៊ីបូព៌ារ-ប៉ាស៊ីហ្វិកចំណុះក្រសួងការបរទេសអាមេរិកនិង ក្រសួងការពារជាតិអាមេរិកបានមានសម័យដោះសារនៅគណៈកម្មការកិច្ចការ បរទេសព្រឹទ្ធសភាស្តីអំពីបញ្ហានេះ។ ក្នុងសម័យសួរដេញដោល បណ្ដាព្រឹទ្ធសមាជិក អាមេរិកបានសម្តែងការព្រួយបារម្មណ៍ដ៏ជ្រៀលជ្រៅចំពោះការដែលចិនពូនវាលថ្ម នានានៅសមុទ្រខាងកើត ។ ព្រឹទ្ធសមាជិកនៃគណៈបក្ស​សាធារណៈអាមេរិក លោក Bob Coker និងជាប្រធានគណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកបានចាត់ទុកថា៖ រដ្ឋអំណាចរបស់លោក Obama កំពុងខ្វះខាត់គោលនយោបាយច្បាស់លាស់ក្នុងបញ្ហា នៅសមុទ្រខាងកើត។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ារ - ប៉ាស៊ីហ្វិក លោក Daniel Russell បានប្រកាសថា៖ រាល់សកម្មភាពពេលខាងលើ របស់ចិននៅសមុទ្រខាងកើតមិនត្រឹមតែបង្កើនភាពតានតឹងលើសមុទ្រខាងកើត ប៉ុណ្ណោះទេថែមទាំងមិននាំមកនូវផលប្រយោជន៍ក្នុងការពង្រឹងបណ្ដាសេចក្តីថ្លែង ការណ៍ស្តីអំពីសមុទ្រខាងកើតនៅតំបន់សមុទ្រជំលោះនេះនៅឡើយទៀតផង។ អាមេរិកនឹងដើរតួនាទីសកម្មនៅអធិបតេយ្យភាពសំដៅការពារបណ្ដាផលប្រយោជន៍ ជាតិរបស់អាមេរិកនិងច្បាប់អន្តរជាតិ។ អាមេរិកគាំទ្រដោះស្រាយបណ្ដាជំលោះដោយ សន្តិវិធីនិងតាមច្បាប់អន្តរជាតិ។ ក្នុងពេលនោះ ឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក David Shear បានឲ្យ ដឹងថា៖ អាមេរិកបាននិងកំពុងបន្តអនុវត្តវិធានការនានាដើម្បីរក្សារសន្តិភាពនិង ស្ថិរភាពក្នុងតំបន់ ព្រមទាំង បង្កើនវត្តមានយោធាក្នុងតំបន់ ពង្រឹងទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តនិងដៃគូ ឧបត្ថមបណ្ដាប្រទេសបង្កើនសមត្ថភាពសន្តិសុខនៅ សមុទ្ធ។ “ការកសាងសមត្ថភាពសំរាប់បណ្ដាដៃគូបន្តដើតួនាទីស្នូលក្នុងការខំប្រឹងប្រែងរក្សា សន្តិភាពស្ថិរភាពក្នុងតំបន់។ គោលដៅសំខាន់មួយរបស់យើងខ្ញុំគឺធ្វើអស់ពីកំលាំង កាយចិត្តដើម្បីទទួលបានតាមដានផលប្រយោជ៍រួមជាមួយអាមេរិក។នេះគឺជាគោលដៅដែលអាមេរិកអនុវត្តជាមួយវៀតណាមនិងម៉ាឡេស៊ី៕