VOV WorldVOV World
គណៈបក្ស CDU/CSU កាន់អំណាចនៅអាល្លឺម៉ង់ទទួលបានទំនុកទុកចិត្តខ្ពស់
03/08/2015 07:22
(VOVworld) – តាមលទ្ធផលនៃការបោះប្រជាមតិដែលកា សែត “រូបភាពថ្ងៃ អាទិត្យ” (BaS) បានរៀបចំនិងប្រកាស នាថ្ងៃទី ២ សីហា បានឲ្យដឹងថា៖ នាបច្ចុប្បន្ន កិត្តិនាម របស់សម្ព័ន្ធគណៈបក្សប្រជាធិបតេយ្យសង្គមគ្រិស្ដសាសនា (CDU/CSU) កាន់អំណាចទទួលបានទំនុកទុកចិត្តខ្ពស់ បំផុតក្នុងរយៈពេល ១០ ឆ្នាំ​កន្លងមក។
គណៈបក្ស CDU/CSU កាន់អំណាចនៅអាល្លឺម៉ង់ទទួលបានទំនុកទុកចិត្តខ្ពស់
គណៈបក្ស CDU/CSU កាន់អំណាចនៅអាល្លឺម៉ង់ទទួលបានទំនុកទុកចិត្តខ្ពស់ (Image: VNA) (VOVworld) – តាមលទ្ធផលនៃការបោះប្រជាមតិដែលកាសែត “រូបភាពថ្ងៃ  អាទិត្យ” (BaS) បានរៀបចំនិងប្រកាស នាថ្ងៃទី ២ សីហា បានឲ្យដឹងថា៖ នាបច្ចុប្បន្ន កិត្តិនាមរបស់សម្ព័ន្ធគណៈបក្សប្រជាធិបតេយ្យសង្គមគ្រិស្ដសាសនា  (CDU/CSU) កាន់អំណាចទទួលបានទំនុកទុកចិត្តខ្ពស់បំផុតក្នុងរយៈពេល ១០  ឆ្នាំ​កន្លងមក។ លទ្ធផលពោលខាងលើត្រូវបានប្រកាសក្នុងកាលៈទេសៈការ បោះ ឆ្នោតសកលនៅអាល្លឺម៉ង់នឹងត្រូវបានរៀបចំឡើងនា ២ ឆ្នាំខាងមុខ។ ប្រការនេះ បានសឲ្យឃើញថា៖ ប្រសិនបើ ការបោះឆ្នោតសកលមួយប្រព្រឹត្ត ទៅឥឡូវនេះ សម្ព័ន្ធគណៈបក្ស  CDU/CSU  អាចដណ្តើមបានអាសនៈភាគ ច្រើនដើម្បីបង្កើត រដ្ឋាភិបាលមួយ។ តាមនោះ គណៈបក្ស CDU/CSU ទទួល បាន ៤៣% សម្លេង គាំទ្រ បន្ទាប់នោះគឺគណៈបក្សប្រជាធិបតេយ្យសង្គម (SPD) ទទួលបាន ២៤ % គណៈបក្សឆ្វេងនិយម - ៩% និងគណៈបក្សបៃតង  - ១០%៕