VOV WorldVOV World
គណៈបក្សពលកម្មម៉ិកស៊ីកចាត់ទុកលោកប្រធានហូជីមិញជាអគ្គមគ្គុទេសរបស់វណ្ណៈអធនពិភពលោក
14/05/2015 09:16
(VOVworld) - លោក Gutierrez បានអះអាងថា លោក ប្រធានហូជីមិញមិនត្រឹមតែជា អគ្គមគ្គុទេសរបស់បក្ស កុម្មុយនិស្តនិងប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែម ទាំងជា អគ្គមគ្គុទេសរបស់វណ្ណៈអធនលើពិភពលោក ទៀតផង៕
គណៈបក្សពលកម្មម៉ិកស៊ីកចាត់ទុកលោកប្រធានហូជីមិញជាអគ្គមគ្គុទេសរបស់វណ្ណៈអធនពិភពលោក
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ​ (ថ្ងៃទី១៩ ឧសភា) នាយប់ថ្ងៃទី១២ ឧសភា អគ្គលេខាគណៈ បក្សពលកម្មម៉ិកស៊ីក (PT) និងជាប្រធានក្រុមសមាជិកសភាមិត្តភាព ម៉ិកស៊ីក-វៀត ណាមលោក Alberto Anaya Gutierrez រួមជាមួយថ្នាក់ដឹកនាំគណៈ បក្ស​ PT ផ្សេងៗ ទៀត សមាជិកសភានិងមិត្តភក្ដិនៃប្រទេសសាម៉ី បានទៅសាក សួរសុខទុក្ខនិងជួប សំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ីក។ អគ្គលេខា គណៈបក្សពលកម្មម៉ិកស៊ីកលោក Alberto Anaya Gutierrez (រូបថត៖periodicoenfoque.com.mx) លោក Alberto Anaya Gutierrez បានលើកត្រដែតតួនាទីប្រវត្តិសាស្ត្ររបស់បក្ស កុម្មុយនិស្តវៀតណាមក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់លោកប្រធានហូជីមិញ ដែលបាន ដំណើរការបុព្វហេតុតស៊ូរំដោះប្រជាជាតិប្រកបដោយជោគជ័យ ឯកភាពប្រទេស ជាតិ។​លោក Gutierrez បានអះអាងថា លោកប្រធានហូជីមិញ មិនត្រឹមតែជា អគ្គមគ្គុទេសរបស់បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាមប៉ុណ្ណោះ ទេ ថែមទាំងជា អគ្គមគ្គុទេសរបស់វណ្ណៈអធនលើពិភពលោកទៀតផង៕