គណៈបក្សធំចំនួន២ស្វែងរកវិធានការបង្កើតរដ្ឋាភិបាលនៅអូស្ត្រាលី
04/07/2016 11:01
(VOVworld) - ក្រោយពីលទ្ធផលនៃការរាប់សន្លឹកឆ្នោត ជាជំហានដំបូងសរឲ្យឃើញថា មិនទាន់មានគណៈ បក្សណាមួយក្នុងចំណោមគណៈបក្សនយោបាយធំ ទាំង២នៅអូស្ត្រាលីនោះគឺសម្ព័ន្ធភាពគណៈបក្សសេរី ភាពជាតិកំពុងកាន់អំណាចនិងគណៈបក្សការងារប្រឆាំង ដណ្ដើមបានជ័យជំនះនៅឡើយនោះ នាថ្ងៃទី៤ កក្កដា ថ្នាក់ដឹកនាំនៃគណៈបក្សទាំងពីរនេះបានចាប់ផ្ដើមការចរចារជាមួយសមាជិកសភាឯករាជ្យសំដៅប្រមូលផ្ដុំគ្រប់៧៦អាសនៈក្នុងសភាជាន់ទាបរួមមាន១៥០អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាល។

នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (ឆ្វេង)និងអ្នកដឹកនាំគណៈបក្សការងារប្រឆាំងលោក Bill Shorten (រូបថត៖AFP/TTXVN) (VOVworld) - ក្រោយពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតជាជំហានដំបូងសរឲ្យឃើញ ថា មិនទាន់មានគណៈបក្សណាមួយក្នុងចំណោមគណៈបក្សនយោបាយធំទាំង២ នៅអូស្ត្រាលីនោះគឺសម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិកំពុងកាន់អំណាចនិង គណៈបក្សការងារប្រឆាំង ដណ្ដើមបានជ័យជំនះនៅឡើយនោះ នាថ្ងៃទី៤ កក្កដា ថ្នាក់ដឹកនាំនៃគណៈបក្សទាំងពីរនេះបានចាប់ផ្ដើមការចរចារជាមួយ សមាជិកសភា ឯករាជ្យសំដៅប្រមូលផ្ដុំគ្រប់៧៦អាសនៈក្នុងសភាជាន់ទាបរួមមាន១៥០អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាល។ តាមលទ្ធផលរាប់សន្លឹកឆ្នោតជាជំហានដំបូងរបស់គណៈកម្មាធិការរៀបចំការបោះ ឆ្នោតអូស្ត្រាលី (AEC) ថា សម្ព័ន្ធភាពគណៈបក្សរបស់នាយករដ្ឋមន្រ្តីលោក Malcolm Turnbull គិតដល់ពេលនេះដណ្ដើមបានអាសនៈចំនួន៦៨ ខណៈដែល គណៈបក្ស ការងារប្រឆាំងដណ្ដើមបានអាសនៈ៦៧ ហើយអាសនៈ៥នៅសេស សល់គឺចំណុះ គណៈបក្សបៃតងនិងបេក្ខជនឯករាជ្យ៕
Related






