VOV WorldVOV World
គណៈបក្សប្រឆាំង NLD នៅមីយ៉ាន់ម៉ាឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតនាឆ្នាំ ២០១៥
29/12/2013 08:44
(VOVworld) – នាថ្ងៃទី ២៨ ធ្នូ សម្ព័ន្ធភាពជាតិដើម្បី ប្រជាធិបតេយ្យមីយ៉ាន់ម៉ា (NLD) របស់ លោកស្រី Aung San Suu Kyi បានប្រកាសថា៖ គណៈបក្សនយោ បាយនេះនឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោត សកលដែលនឹងត្រូវបាន រៀបចំឡើងនាឆ្នាំ ២០១៥ ៕
គណៈបក្សប្រឆាំង NLD នៅមីយ៉ាន់ម៉ាឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតនាឆ្នាំ ២០១៥
លោកស្រី Aung San Suu Kyi (Image: phunuonline.vn) (VOVworld) – នាថ្ងៃទី ២៨ ធ្នូ សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ា (NLD) របស់ លោកស្រី Aung San Suu Kyi បានប្រកាសថា៖ គណៈបក្សនយោបាយនេះ នឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកលដែលនឹងត្រូវបាន រៀបចំឡើង នាឆ្នាំ ២០១៥ ដោយមិនអើពើរដល់ការដែល រដ្ឋធម្មនុញ្ញនៃប្រទេស នេះហាមឃាត់ លោកស្រី Aung San Suu Kyi ឈរឈ្មោះជាបេក្ខជនក្នុងការបោះ ឆ្នោតប្រធានាធិបតី ត្រូវបានធ្វើវិសោធនកម្មដែរឬទេ។ សាធារណៈមតិបានព្យាករណ៍ថា៖ NLD នឹងធ្វើ ពហិការការបោះឆ្នោតនេះ ក្នុងករណី រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាមិនបានធ្វើវិសោធនកម្ម។ ប៉ុន្តែ ក្នុងកិច្ចប្រជុំរបស់ NLD នាថ្ងៃដ៏ដែល អ្នកនាំពាក្យរបស់គណៈ​បក្សនេះ លោក Nyan Win បានឲ្យដឹងថា៖ NLD នឹងនៅតែឈរឈ្មោះជាបេក្ខជន ប្រសិនបើ រដ្ឋធម្មនុញ្ញមិនបានធ្វើវិសោធកម្មទេ៕