VOV WorldVOV World
គណៈបក្សសង្គ្រោះជាតិកម្ពុជាCNRPមិនឧទ្ទេសនាមបេក្ខជនថ្មីសម្រាប់ដំណែងអនុប្រធានរដ្ឋសភា
31/10/2015 07:14
(VOVworld)-នាយប់ថ្ងៃទី៣០តុលា លោកកឹមសុខា អនុប្រធានគណៈបក្ស សង្គ្រោះជាតិកម្ពុជា CNRP និងជាអនុប្រធានទី១
គណៈបក្សសង្គ្រោះជាតិកម្ពុជាCNRPមិនឧទ្ទេសនាមបេក្ខជនថ្មីសម្រាប់ដំណែងអនុប្រធានរដ្ឋសភា
លោក កឹមសុខា (រូបថតៈAFP/TTXVN ) (VOVworld)-នាយប់ថ្ងៃទី៣០តុលា លោកកឹមសុខា អនុប្រធានគណៈបក្ស សង្គ្រោះ ជាតិកម្ពុជា CNRP និងជាអនុប្រធានទី១រដ្ឋសភាកម្ពុជា ដែលទើបនឹង ត្រូវការដក ចេញពីដំណែង បានប្រកាសថា គណៈបក្សនេះនឹងមិនឧទ្ទេសនាម បេក្ខជនថ្មី ជំនួសលោកក្នុងស្ថាប័ននីតិរដ្ឋឡើយ។ លោកកឹមសុខាបាននាំចេញ សេចក្តីប្រ កាសពោលខាងលើបន្ទាប់ពីការដែលប្រធានរដ្ឋសភា សម្តេចហេង សំរិន បានសរ សេរសារលិខិតស្នើ លោកសមរង្ស៊ីឧទ្ទេសនាមបេក្ខជនថ្មីសម្រាប់ ដំណែងអនុប្រ ធានទីមួយរដ្ឋសភា។ មុននោះ នាព្រឹកថ្ងៃដដែល សមាជិកសភា គណៈបក្ស ប្រជាជនកម្ពុជាបានបោះឆ្នោតដកដំណែងរបស់លោក​កឹមសុខា។ តាមឧបនាយក រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោកហោណាំហុងថា លោក សុខាត្រូវការដកចេញ ពីដំណែងគឺដោយសារលោកបានប្រើប្រាស់ដំណែងរបស់ខ្លួន ដើម្បីមូលបង្កាច់រដ្ឋាភិបាល ញុះញង់ប្រជាជនឱ្យធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងគណៈបក្សប្រជាជនផងដែរ៕