VOV WorldVOV World
គណៈបក្សស្តាំនិយមរណសិរ្សជាតិរបស់បារាំងដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសភាអឺរ៉ុប
26/05/2014 08:27
(VOVworld) – គណៈបក្សស្តាំនិយមរណសិរ្សជាតិ (FN) របស់បារាំងបាននាំមុខក្នុងការបោះឆ្នោតសភាអឺរ៉ុប (EP) ដោយមានសម្លេងគាំទ្រ ២៥%។
គណៈបក្សស្តាំនិយមរណសិរ្សជាតិរបស់បារាំងដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសភាអឺរ៉ុប
ប្រធានគណៈបក្ស FN លោកស្រី  Marine Le Pen (Image: Vietnam+) (VOVworld) – គណៈបក្សស្តាំនិយមរណសិរ្សជាតិ (FN) របស់បារាំងបាននាំមុខក្នុង ការបោះឆ្នោតសភាអឺរ៉ុប (EP) ដោយមានសម្លេងគាំទ្រ ២៥%។ ដោយមានលទ្ធផល នេះ FN នាំមុខគណៈបក្សសម្ព័ន្ធភាពដើម្បីចលនាប្រជាជន (UMP) ដែលទទួលបាន ២០.៣% នៃសម្លេងគាំទ្រ ក្នុងពេលនោះ​ គណៈបក្សសង្គមកាន់អំណាច (PS) គ្រាន់តែ ទទួលបាន ១៥% សម្លេងគាំទ្រតែប៉ុណ្ណោះ។ តាមតួរលេខស្ថិតិបានឲ្យដឹងថា​៖ អ្នកបោះ ឆ្នោត បារាំងចំនួន ៤៦ នាក់បានទៅបោះឆ្នោត ប៉ុន្តែ អត្រាអ្នកបោះឆ្នោតអវត្តមានបាន កើនឡើង ៥៨%។ ដោយមានលទ្ធផលពោលខាងលើ ប្រធានគណៈបក្ស FN លោកស្រី Marine Le Pen អាចកំណត់ពេលវេលាចូលរួមការបោះឆ្នោតប្រធានាធិបតីនៅបារាំង នាឆ្នាំ ២០១៧ ខាងមុខ។ លើក្របខ័ណ្ឌទ្វីបអឺរ៉ុប តាមគំរោង លោកស្រី Marine Le Pen នឹងបង្កើតសម្ព័ន្ធភាព ជាមួយគណៈបក្ស FPO របស់អូទ្រីស គណៈបក្ស Vlaams Belang របស់បែលហ្ស៊ីក និងគណៈបក្ស Geert Wilders នៅហូឡង់៕