VOV WorldVOV World
គណៈប្រតិភូទីក្រុងហូជីមិញបានមកទស្សនាកោះ Truong Sa ធំ
18/04/2013 10:09
VOV-នាព្រឹកថ្ងៃទី១៨មេសា គណៈប្រតិភូរណសិរ្ស មាតុភូមិនិងដំណាង​ប្រជាជន​ទីក្រុងហូជីមិញគ្រប់ ស្រទាប់បានមកដល់កោះ Truong Sa ធំ ចាប់ផ្ដើម ដំណើរ​ទស្សនានិងជូនអំណោយប្រជាជនយុទ្ធជន លើប្រជុំកោះ Truong Sa។
គណៈប្រតិភូទីក្រុងហូជីមិញបានមកទស្សនាកោះ Truong Sa ធំ
កោះ Truong Sa ធំ (kienthuc.net.vn)         VOV-នាព្រឹកថ្ងៃទី១៨មេសា គណៈប្រតិភូរណសិរ្សមាតុភូមិនិងដំណាង​ ប្រជាជន​ទីក្រុងហូជីមិញគ្រប់ស្រទាប់បានមកដល់កោះ Truong Sa ធំ ចាប់ផ្ដើម ដំណើរ​ទស្សនានិងជូនអំណោយប្រជាជនយុទ្ធជនលើប្រជុំកោះ Truong Sa។ អំណោយរបស់គណៈ​ប្រតិភូត្រូវបានដកពីមូលនិធិ “ដើម្បី Truong Sa ជាទី ស្រលាញ់ដើម្បីខ្សែព្រំដែន​នៃ​មាតុប្រទេស” ដែលបានគណៈកម្មាធិការរណសិរ្ស មាតុភូមិទីក្រុងហូជីមិញបំផុសពី​ច្រើនឆ្នាំកន្លងមក មានតំលៃជិត១១ពាន់លាន ដុង។ លោក Tran Tuan Hung អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ហូជីមិញបានឲ្យដឹងថា៖         “ចាប់ពីឆ្នាំ២០០៩មក គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបាន ​ចលនា​មូលនិធិដើម្បី Truong Sa ជាទីស្រលាញ់ដើម្បីខ្សែព្រំដែននៃមាតុប្រទេស។ ប្រភពមូលនិធិនេះត្រូវបានប្រជាជនទីក្រុងហូជីមិញគ្រប់ស្រទាប់ចូលរួមគាំទ្រ យ៉ាងសកម្ម។ ក្នុង​ឆ្នាំ២០១២​ប្រភពមូលនិធិនេះចលនាបានចំនួនប្រាក់ជាង១៦ពាន់ លានដុង។ ទីក្រុង​​គ្រោងទុកថា ក្នុងឆ្នាំ២០១៣នឹងចលនាបានប្រមាណ៣០ពាន់ លានដុង​ដើម្បី​សាងសង់បណ្ដាសំណង់ជាក់ស្ដែងសំរាប់កម្មាភិបាលយុទ្ធជននិង ប្រជាជននៅ​ស្រុកកោះ Truong Sa៕”

More