គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម
15/12/2016 07:11
(VOV)_ទទួលសេចក្តីអញ្ជើញពីក្រសួងការបរទេសវៀតណាម ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសសាធារណះរដ្ឋវេណេហ្ស៊ុយអេឡា ដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Felix Plasencia
.jpg)
គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម (VOV)_ទទួលសេចក្តីអញ្ជើញពីក្រសួងការបរទេសវៀតណាម ចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៥ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសសាធារណះរដ្ឋវេណេហ្ស៊ុយអេឡា ដឹកនាំ ដោយអនុរដ្ឋមន្ត្រី លោក Felix Plasencia មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដំណើការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស រវាងប្រទេសទាំងពីរ លើកទី១១។ នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៤ធ្នូ ឧបនាយករដ្ឋន្ត្រី និងជារដ្ឋ មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ ទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងវេណេហ្ស៊ុយអេឡា ក្នុងរយៈពេល កន្លងទៅ ។ លោក Pham Binh Minh បានអះអាងថា៖វៀតណាមគោរព បន្តពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវេ ណេហ្ស៊ុយអេឡា ជាពិសេសគឺគ្នុងវិស័យកសិកម្ម ប្រេងឧស្ម័ន ជលផល និងសម្ភារះសំ ណង។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏ បានស្នើអោយភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅ មក នៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីផងដែរ។ រីឯ អនុរដ្ឋមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា លោក Felix Plasencia បានអះអាងថា៖ វេណេហ្ស៊ុយអេឡា ចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខ ក្នុងតំបន់ អាស៊ី ហើយមានគោលបំណង និងប្តេជ្ញាជំរុញកំណើនលើគ្រប់វិស័យ រវាងប្រទេស ទាំងពីរ វៀតណាមនិងវេណេហ្ស៊ុយអេឡា ៕
Related






