VOV WorldVOV World
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបន្តបំពេញទស្សនកិច្ចការងារនៅបារាំង
06/06/2016 11:25
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅបារំាងនិងចូលរួម មហាសន្និបាតបក្សលើកទី៣៧នៃគណៈបក្សកុម្មុយនិស្តបារាំង
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបន្តបំពេញទស្សនកិច្ចការងារនៅបារាំង
ទិដ្ឋភាពនៃមហាសន្និបាត (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅបារំាងនិងចូលរួម មហា សន្និបាតបក្សលើកទី៣៧នៃគណៈបក្សកុម្មុយនិស្តបារាំងចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦មិ ថុនានោះ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Pham Minh Chinh លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចាត់តាំង មជ្ឈឹមបានមានការ ជួបពិភាគ្សាការងារជាមួយក្រសួង ស្ថាប័ននានារបស់បារាំង។ នៅក្នុងបណ្តាជំនួបនេះ ភាគីទាំងពីរបានទទួលយករាល់លទ្ធផលសហប្រតិបត្តិ ការវិជ្ជមាននាពេលកន្លងទៅ រវាងតំបន់ អង្គភាពអាជីវកម្មនិងស្ថាប័នទាក់ទិននានា របស់វៀតណាមជាមួយដៃគូ បារាំង។​ភាគីទាំងពីរឯកភាព បង្កើនកិច្ចសហប្រតិបត្តិ ការវិនិយោគ រវាងតំបន់និង អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ រួមចំណែកសកម្ម​ ក្នុងការត្រៀមរៀបចំឲ្យដំណើរ ទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័របស់ប្រធានាធិបតីបារាំង លោក Francois Hollandeគ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញា ខាងមុខ។  ក្នុងរយៈពេលចូលរួមមហាសន្និ បាតលើកទី៣៧នៃគណៈបក្សកុម្មុយ និស្តបារាំងនោះ គណៈប្រតិភូវៀតណាមបាន ចូលរួមជំនួបពិភាគ្សាការងាររវាង គណៈកម្មាធិការអចិន្ត្រៃយ៍គណៈបក្សកុម្មុយនិស្ត បារាំងជាមួយនឹងគណៈប្រតិភូ អន្តរជាតិនានាដែលចូលរួមក្នុងមហាសន្និបាត។         ក្នុងរយៈពេលបំពេញទស្សនកិច្ចការងារនៅបារាំង លោក Pham Minh Chinh ក៏ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល មន្ត្រីស្ថានទូត ស្ថាប័នតំណាងនិងសហគមន៍ជនវៀតណាមនៅបារាំងផងដែរ៕

More