VOV WorldVOV World
គណៈប្រតិភូសមាជិកសភាជប៉ុនមកទស្សនានិងបំពេញការងារនៅ Quang Ngai។
31/07/2012 08:19
VOV-ចាប់ពីថ្ងៃទី២៩ដល់៣១កក្កដាគណៈប្រតិភូ សមាជិកសភាជប៉ុន​ដឹកនាំ​ដោយព្រឹទ្ធសមាជិក Kanda Norio អ្នកជំនួយការរដ្ឋមន្ត្រីបណ្ដាសេវាកម្ម ហិរញ្ញវត្ថុ​និងរដ្ឋមន្ត្រីកំណែទំរងប្រៃសណីជប៉ុនបាន មកទស្សនកិច្ចនិងបំពេញការងារនៅ​ខេត្ត Quang Ngai។
គណៈប្រតិភូសមាជិកសភាជប៉ុនមកទស្សនានិងបំពេញការងារនៅ Quang Ngai។
ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai ព្រឹទ្ធសមាជិក Kanda Norio បានវាយតំលៃខ្ពស់សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ Quang Ngai          VOV-ចាប់ពីថ្ងៃទី២៩ដល់៣១កក្កដាគណៈប្រតិភូសមាជិកសភាជប៉ុន​ ដឹកនាំ​ដោយព្រឹទ្ធសមាជិក Kanda Norio អ្នកជំនួយការរដ្ឋមន្ត្រីបណ្ដាសេវាកម្ម ហិរញ្ញវត្ថុ​និងរដ្ឋមន្ត្រីកំណែទំរងប្រៃសណីជប៉ុនបានមកទស្សនកិច្ចនិងបំពេញ ការងារនៅ​ខេត្ត Quang Ngai។ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ngai ព្រឹទ្ធសមាជិក Kanda Norio បានវាយតំលៃខ្ពស់សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ Quang Ngai ពិសេសគឺសក្ខានុភាពអំពីទេសចរណ៍និងធនធាន មនុស្ស​បច្ចេកទេស។ រីឯថ្នាក់ដឹកនាំខេត្តQuang Ngai បានកត់សម្គាល់និងវាយ តំលៃខ្ពស់​កិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងបណ្ដាអង្គការ របស់ជប៉ុន​ចំពោះQuang Ngai ក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនោះឲ្យដឹងថា ក្នុងរយៈ​ពេលខាងមុខ Quang Ngai នឹងប្រមូលផ្តុំវិនិយោគអភិវឌ្ឍន៍ឧស្សាហកម្ម ទីក្រុង លើកកំពស់គុណភាពប្រភពធនធានមនុស្ស កាត់បន្ថយភាពក្រីក្រលឿន និង​ចីរភាព​សំរាប់ស្រុកព្រៃភ្នំក្រីក្រចំនួន៦របស់ខេត្ត ដូច្នេះត្រូវការមានការ​ជួយ​ ឧបត្ថម្ភ​សហប្រតិបត្តិការរបស់មិត្តភ័ក្កអន្តរជាតិក្នុងនោះមានជប៉ុនផង៕