គណៈប្រតិភូសមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី២រដ្ឋសភានីតិកាលទី១៤
07/10/2016 10:20
(VOV)_ក្នុងថ្ងៃទី៥និងទី៦តុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh រួមជាមួយបណ្ដាសមាជិកសភាមណ្ឌលខេត្ត Vinh Long ( ភាគខាងត្បូងវៀតណាម) បានជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះឆ្នោតនៅឃុំ Thach Quoi, Phu Quoi ស្រុក Long Ho ឃុំ My An, My Phuoc ស្រុក Mang Thit និងឃុំ Song Phu , Tan Phu , Phu Thinh
.jpg)
គណៈប្រតិភូសមាជិកសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី២រដ្ឋសភានីតិកាលទី១៤ (VOV)_ក្នុងថ្ងៃទី៥និងទី៦តុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh រួមជាមួយបណ្ដាសមាជិកសភាមណ្ឌលខេត្ត Vinh Long ( ភាគខាងត្បូងវៀតណាម) បានជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះឆ្នោតនៅឃុំ Thach Quoi, Phu Quoi ស្រុក Long Ho ឃុំ My An, My Phuoc ស្រុក Mang Thit និងឃុំ Song Phu , Tan Phu , Phu Thinh ស្រុក Tam Binh ខេត្ត Vinh Long។ នៅក្នុងជំនួបទាំងនេះ អនុប្រធានរដ្ឋ លោក ស្រី Dang Thi Ngoc Thinh បានលើកច្បាស់ថា៖ បក្សរដ្ឋ ប្តេជ្ញាចិត្តក្នុងការងារទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងអនាម័យម្ហូបអាហារ។ អនុប្រធានរដ្ឋបានស្នើអោយ ខេត្ត Vinh Long ត្រូវបង្កើនថែមទៀតការងារគ្រប់គ្រងអនាម័យនិងសុវត្ថិភាពម្ហូប អាហារ។ ក្នុងថ្ងៃទី៥និងទី៦តុលា គណៈប្រតិភូសមាជិកសភាមណ្ឌលខេត្ត Ba Ria – Vung Tau (ភាគខាងត្បូង) ខេត្ត Hai Duong (ភាគខាងជើង) និងខេត្ត Tuyen Quang ក៏ បានជំនួបសន្ទនាជាមួយអ្នកបោះឆ្នោតផងដែរ៕
Related






