VOV WorldVOV World
គណៈប្រតិភូយោធាវៀតណាម បានអញ្ជើញចូលរួម បណ្ដាសកម្មភាពយ៉ាងសកម្មនៅ LIMA ២០១៧
23/03/2017 07:26
(VOV)_នាថ្ងៃទី ២២ មិនា ក្នុងក្របខ័ណ្ឌនៃការតាំង ពិព័រណ៍អំពីនាវាចរណ៍ និង​អាកាសចរ​អន្តរជាតិ Langkawi ២០១៧​ (LIMA ២០១៧) ដែលបានប្រព្រឹត្តិទៅនៅ ម៉ាឡេស៊ី ឧត្តមសេនីយ៍ទោ លោក Phan Van Giang អគ្គសេនាធិការ និង​ជាអនុរដ្ឋមន្ត្រី​ក្រសួងការពារប្រទេស បានដឹកនាំ​គណៈ ប្រតិភូយោធាវៀតណាម អញ្ជើញ​ទៅចូលរួមសន្និសីទមេបញ្ជា ការ​កងទ័ពអាកាស និងសន្និសីទតុមូល​មេ​បញ្ជាការ​កងទ័ព ជើង​ទឹករវាង​បណ្ដា​ប្រទេស ។
គណៈប្រតិភូយោធាវៀតណាម បានអញ្ជើញចូលរួម បណ្ដាសកម្មភាពយ៉ាងសកម្មនៅ LIMA ២០១៧
លោក Phan Van Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូយោធាវៀតណាម អញ្ជើញទៅចូលរួមសន្និសីទមេបញ្ជាការកងទ័ពអាកាស និងសន្និសីទតុមូលមេបញ្ជាការកងទ័ពជើងទឹករវាងបណ្ដាប្រទេស (រូបថត៖ http://www.qdnd.vn) (VOV)_នាថ្ងៃទី ២២ មិនា ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍អំពីនាវាចរណ៍ និង​អាកាសច រ​អន្តរជាតិ Langkawi ២០១៧​ (LIMA ២០១៧) ដែលបានប្រព្រឹត្តិទៅនៅ ម៉ាឡេស៊ី ឧត្តម សេនីយ៍ទោ លោក Phan Van Giang អគ្គសេនាធិការ និង​ជាអនុរដ្ឋមន្ត្រី​ក្រសួងការពារ ប្រទេស បានដឹកនាំ​គណៈប្រតិភូយោធាវៀតណាម អញ្ជើញ​ទៅចូលរួមសន្និសីទមេបញ្ជាការ ​កងទ័ពអាកាស និងសន្និសីទតុមូល​មេ​បញ្ជាការ​កងទ័ពជើង​ទឹករវាង​បណ្ដា​ប្រទេស ។ នៅ សន្និសីទនេះ អង្គប្រជុំ​បាន​ប្រមូល​​ផ្ដុំទៅលើបណ្ដាបញ្ហា​សន្តិសុខ​យុទ្ធសាស្ត្រនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ បណ្ដាការសាកល្បង និងដំណោះស្រាយ​ដើម្បី​រក្សាបរិយាកាស​ន្តិសុខ​យុទ្ធសាស្ត្រ​ នៅតំបន់​។ ក្នុងពេលនោះ នៅសន្និសីទ​តុមូល​មេបញ្ជាការកងទ័ពជើងទឹក អង្គប្រជុំបាន ប្រមូលផ្ដុំ​ពិភាក្សាទៅលើ​បណ្ដាខ្លឹមសារដូចជា៖ សន្តិសុខ សុវត្ថិភាពនាវាចរណ៍ ប្រឆាំងនឹង ភេរវកម្ម ប្រឆាំងនឹងចោរសមុទ្រ ជាដើម​។ អង្គប្រជុំ​បានឲ្យដឹងថា នេះគឺជាបញ្ហាធំក្នុង តំបន់ និងលើពិភពលោក ត្រូវមានកិច្ច​សហប្រតិបត្តិការ និងរួមសហការ​រវាង​បណ្ដា ភាគីនានា​។         នាថ្ងៃដដែលនេះដែរ ឧត្តមសេនីយ៍ទោ លោក Phan Van Giang​​ បានជួប​សន្ទនា​​ ជាមួយអនុរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសម្ចាស់ផ្ទះលោក Mohd Johari bin Baharom​។  អនុរដ្ឋមន្ត្រីលោក Mohd Johari bin Baharom​ បានឲ្យដឹងថា សក្ដានុភាពអំពីកិច្ច សហប្រតិបត្តិការខាងឧស្សាហកម្មការពារជាតិរវាងប្រទេស ទាំង​ពីគឺនៅធំធេងណាស់ ហើយបានបង្ហាញក្ដីសង្ឃឹមថា​ប្រទេសទាំងពីរ​នឹងបន្ត​កិច្ច សហប្រតិបត្តិការ​ថែមទៀតក្នុងវិស័យការពារជាតិ​។ បន្ទាប់មក ឧត្តម​សេនីយ៍ទោ លោក Phan Van Giang​​ បានជួបសន្ទនា​ជាមួយ​ឧត្តមសេនីយ៍ឯក Tan Sri Raja Mohamed Affandi Raja Mohamed Noor មេបញ្ជាការកងកម្លាំងការពារជាតិ​ម៉ាឡេស៊ី ។  នៅទីនេះ ភាគីទាំងពីរ​បានរំលឹក​ឡើងវិញ​អំពីទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង ពីរក្នុងរយៈពេលកន្លងទៅ និងពិភាក្សាលើបណ្ដាដំណោះស្រាយដើម្បីជំរុញថែមទៀតទំនាក់ ទំនងនាពេលខាងមុខ​ ៕