គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអ៊ែលយល់ស្របជាមួយកិច្ចព្រមព្រៀងផ្សះផ្សាជាមួយទួរគី
30/06/2016 08:17
(VOVworld) - នាថ្ងៃទី២៩ មិថុនា គណៈរដ្ឋមន្រ្តីសន្តិ សុខអ៊ីស្រាអ៊ែលបានអនុម័តលើកិច្ចព្រមព្រៀងមួយ ដែលសំរេចបានជាមួយទួរគីកាលពីចុងសប្ដាហ៍កន្លង ទៅ ស្ដីអំពីការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគី ក្រោយរយៈពេល៦ឆ្នាំត្រូវបែកបាក់។

នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu ថ្លែងមតិនៅសន្និសីទកាសែតនៅ Jerusalem នាថ្ងៃទី២៨ មិថុនា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៩ មិថុនា គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអ៊ែលបានអនុម័តលើ កិច្ចព្រមព្រៀងមួយដែលសំរេចបានជាមួយទួរគីកាលពីចុងសប្ដាហ៍កន្លងទៅស្ដីអំពី ការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគីក្រោយរយៈពេល៦ឆ្នាំត្រូវបែកបាក់។កិច្ចព្រម ព្រៀងនេះនៅត្រូវការការអនុម័តរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែលដើម្បីអាច ចូលជាផ្លូវ ការ។ មុននោះនាថ្ងៃទី២៨ មិថុនា ទេសរដ្ឋមន្រ្តីមួយចំនួនរបស់អ៊ីស្រាអ៊ែលនៃគណៈ បក្ស ផ្ទះហ្ស៊ីពបានប្រកាសថា នឹងបោះឆ្នោតប្រឆាំងជំទាស់ការអនុម័តកិច្ចព្រម ព្រៀង ពោលខាងលើ ដោយសារវាខ្វះលក្ខណ្ឌបង្ខំឲ្យទួរគីដាក់សម្ពាធទៅលើចលនា អ៊ីស្លាម Hamas នៅតំបន់ Gaza ព្រមទាំងប្រគល់មកវិញជនអ៊ីស្រាអ៊ែល២នាក់ដែល កំពុងត្រូវឃុំខ្លួនដោយចលនានេះ និងអិដ្ឋធាតុរបស់ទាហានអ៊ីស្រាអ៊ែល២នាក់ទៀត ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមកាលពីរដូវក្ដៅឆ្នាំ២០១៤៕
Related






