គណៈរដ្ឋមន្រ្តីថ្មីរបស់ស៊ីរីធ្វើសច្ចាប្រនិធានទទួលដំណែង
27/06/2012 07:51
(VOVworld)-នាថ្ងៃទី២៦មិថុនា ទីភ្នាក់ងាសារព័ត៌មាន ជាតិSANA របស់ស៊ីរីជូនដំណឹងឲ្យដឹងថា៖ គណៈរដ្ឋ មន្រ្តីដែលទើបនឹងបង្កើតរបស់ប្រទេសនេះ បានធ្វើ សច្ចាប្រនិធានទទួល ដំណែងចំពោះមុខប្រធានាធិបតី

ប្រធានាធិបតីស៊ីរីBashar al-Assad (រូបថតៈ Internet) (VOVworld)-នាថ្ងៃទី ២៦មិថុនា ទីភ្នាក់ងាសារព័ត៌មានជាតិSANA របស់ស៊ីរីជូនដំ ណឹងឲ្យដឹងថា៖ គណៈរដ្ឋមន្រ្តីដែលទើបនឹងបង្កើតរបស់ប្រទេសនេះ បានធ្វើសច្ចា ប្រនិធានទទួល ដំណែងចំពោះមុខប្រធានាធិបតី Bashar al-Assad។ នាយករដ្ឋ មន្ត្រីថ្មី Riyad Farid Hijab បានប្រកាសបង្កើតក្រសួងថ្មីចំនួន៣។ នោះគឺ ក្រសួង បណ្តាបញ្ហា បង្រួបបង្រួមជាតិ ក្រសួងពាណិជ្ជកម្មក្នុងប្រទេស និងក្រសួងប្រភព ទឹក។ ពិសេស ក្នុងគណៈរដ្ឋមន្ត្រីថ្មីមានវត្តមានរបស់សមាជិកប្រឆំាងពីរនាក់គឺ រដ្ឋ មន្តី្រក្រសួងបណ្តាបញ្ហាបង្រួបបង្រួមជាតិ Ali Haidar ជាសមាជិករបស់គណៈបក្ស ឆន្ទៈប្រជាជន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងប្រទេស Qadri Jamil ជាប្រធាន គណៈបក្សឆន្ទៈប្រជាជន។ តាមមជ្ឈដ្ឋានអ្នកសង្កេតការថា វត្តមានរបស់សមាជិក ប្រឆំាងនានា ក្នុងរដ្ឋអំណាចថ្មីត្រូវបានចាត់ទុកជាឥរិយាបទ១ត្រឹមត្រូវ។ ក្នុងព្រឹត្តការណ៌ទាក់ទិនផ្សេងទៀត បេសកជនពិសេសរបស់រុស្ស៊ីប្រចំានៅ អ.ស.ប Vitaly Churkin ឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បាន យល់ព្រមចូលរួមសន្និសីទអន្តរជាតិ១ ស្តីពីជំលោះនៅស៊ីរី ដែលធ្វើឡើងនៅ Geneva (ស្វិស) នាថ្ងៃ៣០មិថុនាខាងមុខ៕
Related





