គណះប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិចកចនៅរុស្ស៊ី
08/08/2013 11:49
នាយឧត្តមសេនីយ៍ Phung Quang Thanh បានវាយតំលៃខ្ពស់ចំពោះ ទំនាក់ទំនងសហ ប្រតិបត្តិ ការយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងរុស្ស៊ី
នាយឧត្តមសេនីយ៍ Phung Quang Thanh (TTXVN) (VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Sergei Ghoigu រដ្ឋមន្ត្រី ក្រសួង ការពារប្រទេសរុស្ស៊ី គណះប្រតិភូជាន់ខ្ពស់យោធាវៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០សីហា។ នៅក្នុងជំនួបសន្ទនារវាងគណះប្រតិភូទាំងពីរ នាយឧត្តមសេនីយ៍ Phung Quang Thanh បានវាយតំលៃខ្ពស់ ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងរុស្ស៊ី និងចាត់ទុកថា÷ កិច្ចសហប្រតិបត្តិការការពារប្រទេសដើរ តួនាទីដ៏សែនសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ផ្អែកទៅលើគ្រឹះដ្ឋាន នោះ រដ្ឋមន្ត្រី Phung Quang Thanh បានស្នើថា÷ ភាគីទាំងពីរត្រូវការបន្តនាំទំនាក់ទំ នងសហប្រតិបត្តិការការពារប្រទេសនេះស៊ីជំរៅជាងទៀត មានប្រសិទ្ធិភាពជាង ទៀតក្តាប់ជាប់ជាមួយតម្រូវការជាក់ស្ដែងរបស់ភាគីនិមួយៗ។ រីឯ រដ្ឋមន្ត្រីក្រសួង ការពារប្រទេសរុស្ស៊ី Sergei Ghoigu បានអះអាងថា÷រុស្ស៊ីនឹងសកម្មសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល បច្ចេកទេសយោធា កងទ័ព ជើងទឹក និងបង្កលក្ខណះល្អបំផុត សំរាប់វិស័យសហប្រតិបត្តិការទាំងនេះ៕
Related






