VOV WorldVOV World
Google៖ វៀតណាមគឺជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារលើពិភពលោក
22/12/2015 10:23
(VOVworld) – វៀតណាមមានគោលបំណង Google ជួយឧបត្ថម្ភនិងបើកទូលាយកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាដៃគូនៅវៀតណាម។
Google៖ វៀតណាមគឺជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារលើពិភពលោក
Google៖ វៀតណាមគឺជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារលើពិភពលោក​ (Image: VNA) (VOVworld) – វៀតណាមមានគោលបំណង Google ជួយឧបត្ថម្ភនិងបើកទូលាយ កិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនៅវៀតណាម។ នេះគឺជាមតិ របស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នៅជំនួប សន្ទនាជាមួយ  លោក Sundar Pichai អគ្គនាយកគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុន Google (អាមេរិក) ដែល កំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម នាថ្ងៃទី ២២ ធ្នូ។ នាយករដ្ឋមន្ត្រី បានឲ្យដឹងថា៖ វៀតណាមមានចំនួនប្រជជនចំនួន ៩៣​លាននាក់ក្នុងនោះ ៥២%  ចំនួនប្រជាជនបានទាក់ទងជាមួយអ៊ីនធឺណែតនិង ភាគច្រើនប្រើប្រាស់ឧបករណ៍ ស្វែងរក Google។ ក្រៅពីនោះ វៀតណាមមាន ខឿនសេដ្ឋកិច្ចទីផ្សារនិងគោល នយោបាយលើកទឹកចិត្តបណ្តាញអ៊ីនធឺណែតនិង ផ្នែកឧស្សាហកម្មបច្ចេកវិទ្យា ព័ត៌មាន។​ ដោយហេតុនេះ រដ្ឋាភិបាលវៀតណាមបន្ត បង្កលក្ខណៈងាយស្រួល សំរាប់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក ក្នុងនោះ មាន Google វិនិ យោគនិងបើកទូលាយអាជីវកម្មនៅវៀតណាម។​នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើរឲ្យ Google សហការជាមួយ ស្ថាប័នរបស់វៀតណាមក្នុងការ ប្រតិបត្តិតាមច្បាប់ពន្ធរដ្ឋការដែលទាក់ទិនដល់ សកម្មភាពពាណិជ្ជកម្មឆ្លងដែន  ការពារសន្តិសុខជាតិក៏ដូចជាតំលៃវប្បធម៌សប្បុ រសធម៌ល្អប្រសើរបស់វៀតណាម លើបណ្តាញអ៊ីនធឺណែត។         ក្នុងជំនួបនេះ លោក Sundar Pichai បានឲ្យដឹងថា៖ នាពេលខាងមុខ Google នឹងមានគំរោងការណ៍ជួយឧបត្ថម្ភវៀតណាមដូចជា៖ បណ្តុះបណ្ដាល វិស្វករចំនួន ១៤០០ នាក់ ផ្សព្វផ្សាយរូបភាពទេសចរណ៍របស់វៀតណាមនិងផ្តល់ជំនួយសំរាប់ អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមទាក់ទងជាមួយទីផ្សារអន្តរជាតិតាមរយៈ ពាណិជ្ជកម្មអេឡិកត្រូវនិកនិងបណ្ដាគំរោងការណ៍អប់រំបណ្តុះបណ្ដាល៕