VOV WorldVOV World
គ្រិះស្ថានសហប្រតិបត្តិការរវាងវៀតណាមនិងម៉ិចស៊ិកលើវិស័យតម្បាញកាត់ដេរ
07/09/2016 08:21
(VOVworld) – កម្មវិធីត្រួតពិនិត្យទីផ្សារស្វែងរកឱកាស សហប្រតិបត្តិការនិង វិនិយោគលើវិស័យតម្បាញកាត់ ដេរជាមួយវៀតណាមរបស់ក្រុមអាជីវករម៉ិចស៊ិក ដឹកនាំ ដោយ លោក Alfonso Juan Ayub ប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្ម តម្បាញកាត់ដេរម៉ិចស៊ិកដែលបានប្រព្រឹត្ត ទៅនាចុងខែសីហាកន្លងទៅត្រូវបាន ចាត់ទុកជាការ ចាប់ផ្តើមគ្រិះស្ថាននៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ិច ស៊ិកលើវិស័យនេះ។
គ្រិះស្ថានសហប្រតិបត្តិការរវាងវៀតណាមនិងម៉ិចស៊ិកលើវិស័យតម្បាញកាត់ដេរ
គ្រិះស្ថានសហប្រតិបត្តិការរវាងវៀតណាមនិងម៉ិចស៊ិកលើវិស័យតម្បាញកាត់ដេរ (VNA) (VOVworld) – កម្មវិធីត្រួតពិនិត្យទីផ្សារស្វែងរកឱកាសសហប្រតិបត្តិការនិង  វិនិយោគលើវិស័យតម្បាញកាត់ដេរជាមួយវៀតណាមរបស់ក្រុមអាជីវករម៉ិចស៊ិក  ដឹកនាំដោយ លោក  Alfonso Juan Ayub ប្រធានសភាពាណិជ្ជកម្មឧស្សាហកម្ម តម្បាញកាត់ដេរម៉ិចស៊ិកដែលបានប្រព្រឹត្តទៅនាចុងខែសីហាកន្លងទៅត្រូវបាន  ចាត់ទុកជាការចាប់ផ្តើមគ្រិះស្ថាននៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង ម៉ិច ស៊ិកលើវិស័យនេះ។ លោក Truong Van Cam អនុប្រធានសមាគមតម្បាញ កាត់ ដេរវៀតណាម (Vitas)​ បានវាយតំលៃថា៖ ផ្នែកតម្បាញកាត់ដេរគឺជាផ្នែក នាំចេញ ស្នូលរបស់វៀតណាម។ តាមគំរោងដល់ឆ្នាំ ២០២០ តំលៃនាំចេញតម្បាញ កាត់ ដេរនឹងទទួលបាន ៤៥ ដល់ ៥០ ពាន់លានដុល្លាអាមេរិក។ ជាពិសេស ក្នុងពេល ដែលកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក   (TPP) នឹង ចូលជាធរមាន​របាំងពន្ធគយនឹងត្រូវបានលុបចោលការចូលរួម កិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសសហប្រតិបត្តិការសំរាប់វៀតណាមផង និងម៉ិចស៊ិកផង៕