VOV WorldVOV World
គ្រោះវិបត្តិនៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)
19/07/2012 10:40
Vov- ថ្ងៃទី​​១៨កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ(IMF)​ បានព្រមានថា៖ភាពតានតឹងនៅលើ បណ្តាទីផ្សា រហិរញ្ញវត្ថុ​បានឡើងដល់កំរិតតឹងតែងថ្មី ​គ្រោះវិបត្តិ នៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)បានឡើងដល់កំរិតគ្រោះថ្នាក់។​
គ្រោះវិបត្តិនៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)
Vov-  ថ្ងៃទី​​១៨កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ(IMF)​បានព្រមានថា៖ភាពតានតឹង នៅលើ បណ្តាទីផ្សារហិរញ្ញវត្ថុ​បានឡើងដល់កំរិតតឹងតែងថ្មី ​គ្រោះវិបត្តិនៅតំបន់ ចាយប្រាក់អឺរ៉ូ (Eurozone)បានឡើងដល់កំរិតគ្រោះថ្នាក់។​ដើម្បីស្ថិរភាពសម្ព័ន្ធភាព រូបីយវត្ថុនេះ​ Euro zone ត្រូវមានសកម្មភាពមានចរិតសំរេចកំណត់សំដៅបង្កើត សម្ព័ន្ធភាពហិរញ្ញវត្ថុ នឹង ធនាគារ។​  IMF  សង្កត់ធ្ងន់ថា៖ត្រូវការជំរុញ​សម្ព័ន្ធភាព ធនាគារនឹង ​ធ្វើសមាហរណ្ណកម្ម ហិរញ្ញវត្ថុជាច្រើនថែមទៀតដើម្បីការរពារការស្លាប់ រស់របស់សម្ព័ន្ធភាពនេះ។គោលនយោបាយរូបីយវត្ថុត្រូវការឧបត្ថម្ភដល់តំរូវការ ក៏ ប៉ុន្តែ កំណែទម្រង់យន្តការទើបជាកត្តាចាំបាច់ សំរាប់កំណើនយូអង្វែង។​នាយករង IMF  ទទួលបន្ទុកទ្វីបអឺរ៉ុប ​​  Mahmood Pradhan  ក៏បន្តទៀតថា៖វិធានការជាបន្ត​គឺ កាត់បន្ថោយសោហ៊ុយកម្ចីសំរាប់បណ្តាប្រទេស​ព្រមទាំងបន្ថយគ្រោះអាសន្នចម្លង ភាពតានតឹងហិរញ្ញវត្ថុក្នុងតំបន់ទាំងមូល៕