គុយបានិង EU ពេញចិត្តអំពីវង់ចរចារប្រក្រតីភាពទំនាក់ទំនង
06/03/2015 08:35
Vovworld-នាថ្ងៃទី៥មិនា ដំណាងរបស់គណៈប្រតិភូទាំងពីរ គុយបានិងសហភាពអឺរ៉ុប (EU) សុទ្ធតែបង្ហាញការពេញចិត្ត

គុយបានិង EU ពេញចិត្តអំពីវង់ចរចារប្រក្រតីភាពទំនាក់ទំនង (AFP) Vovworld-នាថ្ងៃទី៥មិនា ដំណាងរបស់គណៈប្រតិភូទាំងពីរគុយបានិងសហភាព អឺរ៉ុប (EU) សុទ្ធតែបង្ហាញការពេញចិត្តបន្ទាប់ពីបញ្ចប់ការចរចារវង់ទី៣នៅទីក្រុង La Habana ស្ដីពីកិច្ចព្រមព្រៀងសន្ទនានយោបាយនិងសហប្រតិបត្តិការ ដែលបានយល់ ថាដូចជាដំណើរការប្រក្រតីភាពទំនាក់ទំនងទាំងស្រុងរវាងភាគីទាំងពីរ។ ក្នុងការ ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសគុយបាលោក Albelardo Moreno បានឲ្យដឹងថា ភាគីទាំងពីរទទួលបានវឌ្ឍន៍ភាពជាច្រើនក្នុងការ ពិភាគ្សាអំពីបញ្ហាវប្បធម៍អប់រំសុខាភិបាលនិងកសិកម្មទោះបីជាមិនលើកឡើងកិច្ច ព្រមព្រៀងជាក់ស្ដែងណាមួយរវាងភាគីទាំងពីរឡើយ។ ក្នុងសន្និសីទកាសែតរបស់គណ់ប្រតិភូ EU បន្ទាប់ពីកិច្ចប្រជុំ លោក Cristian Leffler មន្ត្រីការទូតទ្វីបអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងជាមួយទ្វីបអាមេរិកបានប្រកាសថា ភាគី ទាំងពីរទទួលបានវឌ្ឍន៍ភាពគួរឲ្យកត់សម្គាល់ក្នុងខ្លឹមសារសហប្រតិបត្តិការ។ប្រធាន ក្រុមចរចារទ្វីបអឺរ៉ុបបានអះអាងថា EU ត្រឹមតែចង់ចែករំលែកបទពិសោធន៍មិនចង់ អនុវត្តរូបសណ្ឋាននិងទស្សនៈរបស់ខ្លួនចំពោះគុយបាឡើយ៕
Related






