VOV WorldVOV World
គុយបាយចេញផ្សាយសេចក្តីថ្លែងការណ៍ក្នុងឱកាសរំលឹក ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងជាមួយអាមេរិក
19/12/2015 08:55
(VOVworld) – នាថ្ងៃទី ១៨ ធ្នូ​ ប្រធានរដ្ឋគុយបា លោក Raul Castro បានចេញ សេចក្តីថ្លែងការណ៍រំលឹកខួប ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងការទូតរវាងគុយបានិង អាមេរិក (ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៤- ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៥)។
គុយបាយចេញផ្សាយសេចក្តីថ្លែងការណ៍ក្នុងឱកាសរំលឹក ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងជាមួយអាមេរិក
គុយបាយចេញផ្សាយសេចក្តីថ្លែងការណ៍ក្នុងឱកាសរំលឹក ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងជាមួយអាមេរិក (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ ធ្នូ​ ប្រធានរដ្ឋគុយបា លោក Raul Castro បានចេញ  សេចក្តីថ្លែងការណ៍រំលឹកខួប ១ ឆ្នាំទិវាប្រក្រតីទំនាក់ទំនងការទូតរវាងគុយបា និង អាមេរិក (ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៤- ថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៥)។ ក្នុងសេចក្តី ថ្លែងការ ណ៍របស់ខ្លួន ប្រធានរដ្ឋ Raul Castro បានសង្កត់ធ្ងន់ទលើបណ្ដាគោល ការណ៍ ដើម្បីប្រទេសទាំងពីរបន្តកែលំអរទំនាក់ទំនងឆ្ពោះទៅការប្រក្រតីសិទ្ធិ សមភាព អធិបតេយ្យភាពឯករាជ្យនិងការគោរពសិទ្ធិសម្រេចដោយខ្លួនឯង។ លោក ប្រធានរដ្ឋបានចាត់ទុកថា៖ ភាគីទាំងពីរមិនទាន់ទទួលបានការបោះ ជំហានលេច ធ្លោណាមួយក្នុងបណ្ដាបញ្ហាដែលគុយបាចាត់ទុកជាសារវ័ន្តសំខាន់ ទំនាក់ទំនងធម្មតារវាងរដ្ឋទាំងពីរ ក៏ដូចជា ការហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបា របស់អាមេរិក និងការទន្ទ្រានកាន់កាប់របស់អាមេរិកនៅឈូងសមុទ្រ Guantanamo  របស់ គុយបាសំដៅធ្វើជាមូលដ្ឋានកងទ័ពជើងអាកាស។ ប្រធានរដ្ឋ   Raul Castro បាន អះអាងថា៖ លោកគ្មានពេលណាដែលប្តូរភាពប្រក្រតីទំនាក់ទំនង ជាមួយអាមេរិក ជាមួយបណ្ដាគោលការណ៍ឯករជ្យជាតិនិងសិទ្ធិសម្រេចដោយ ខ្លួនឯងដែលជំនាន់ ប្រជាពលរដ្ឋគុយបាជាច្រើនបានតស៊ូដើម្បីដណ្តើមបាន៕