VOV WorldVOV World
Ha Tinh អនុវត្តសកម្មភាពរំលឹកខួបលើកទី២៥០នៃទិវាកំណើតមហាកវី Nguyen Du
06/07/2015 09:41
Vovworld-ខេត្ត Ha Tinh នាថ្ងៃទី៦កក្កដាបានរៀបចំសន្និសីទ កាសែត​រំលឹក​ខួប​លើក​​ទី២៥០នៃទិវាកំណតមហាកវីជាតិ
Ha Tinh អនុវត្តសកម្មភាពរំលឹកខួបលើកទី២៥០នៃទិវាកំណើតមហាកវី Nguyen Du
Ha Tinh អនុវត្តសកម្មភាពរំលឹកខួបលើកទី២៥០នៃទិវាកំណើតមហាកវី Nguyen Du (tapchivan.com)         Vovworld-ខេត្ត Ha Tinh នាថ្ងៃទី៦កក្កដាបានរៀបចំសន្និសីទកាសែត​រំលឹក​ខួប ​លើក​​ទី២៥០នៃទិវាកំណតមហាកវីជាតិ អ្នកអក្សរសាស្ត្រល្បីឈ្មោះ​លើ​ពិភពលោក Nguyen Du (១៧៦៥-២០១៥)​។ តាមនោះពិធីរំលឹកខួបលើកទី២៥០​ថ្នាក់ជាតិនៃទិវា ​កំណើត​និងលើកដម្កើងអ្នកអក្សរសាស្ត្រល្បីឈ្មោះពិភពលោក​មហាកវី Nguyen Du នឹង​បានរៀបចំនាខែវិច្ឆកាឆ្នាំ២០១៥នៅខេត្ត Ha Tinh។ ក្រៅ​ពីនោះខេត្ត Ha Tinh នឹង ​សហការជាមួយស្ថាប័នដំបន់ រៀបចំសកម្មភាព​ជា​ច្រើនក្នុងឱកាសនេះដូចជា ​សិក្ខាសាលា​ឯកទេសស្ដីពីរឿង Kieu និង Nguyen Du សិក្ខាសាលាអន្តរជាតិអំពី​ជីវប្រវត្តិ និងបុព្វហេតុរបស់មហាកវី Nguyen Du ជា​ដើម។         Nguyen Du កំណើតនាឆ្នាំ១៧៦៥នៅរាជធានី Thang Long (នាបច្ចុប្បន្ន​ជា​រដ្ឋធានី ហាណូយ) ក្នុងគ្រួសារមានរបស់ដំបន់ Nghe Tinh។ ស្រុកកំណើតដើម​របស់លោកនៅ ភូមិ Tien Dien ស្រុក Nghi Xuan ខេត្ត Ha Tinh។ កេរ៌្តឈ្មោះរបស់​លោក Nguyen Du និង វណ្ណកម្មរឿង Kieu ជាកំពូលនៃខឿនអក្សរសាស្ត្រប្រទេស​ជាតិមិនត្រឹមតែធ្វើឲ្យល្បី ឈ្មោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួម​ចំណែក​លើកដម្កើងអត្តសញ្ញាណ តំលៃវប្បធម៍វៀតណាមលើឆាកអន្តរជាតិ៕

More