VOV WorldVOV World
Hai Phong លើកកម្ពស់សក្តានុពលនិងគុណសម្បត្តិរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សេវាកម្មបៃតងមានស្តង់ដាអន្តរជាតិ
14/10/2020 10:59
(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិដែលទីក្រុង Hai Phong សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានគូសបញ្ជាក់នូវឋានៈជាកំពង់ផែអន្តរជាតិ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់របស់ប្រទេសជាតិ និងជាមជ្ឈមណ្ឌលចរាចរណ៍រួមទាំងជាច្រកចេញទៅសមុទ្រនៃបណ្តាខេត្តភាគខាងជើងវៀតណាមផងដែរ។
Hai Phong លើកកម្ពស់សក្តានុពលនិងគុណសម្បត្តិរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សេវាកម្មបៃតងមានស្តង់ដាអន្តរជាតិ
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងអង្គប្រជុំ (រូបថត៖ TTXVN) នាព្រឹកថ្ងៃទី ១៤ ខែតុលា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាសន្និបាតបក្ស ភាគទីក្រុង Hai Phong លើកទី ១៦។ មហាសន្និបាតនេះ មានការចូលរួមពីបក្ខជនជិត ៣៥០ នាក់ ដែលតំណាងឱ្យបក្ខជនចំនួន ១២៥ ពាន់នាក់នៃបក្សភាគទីក្រុងទាំងមូល។ អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិដែលទីក្រុង Hai Phong សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានគូសបញ្ជាក់នូវឋានៈជាកំពង់ផែអន្តរជាតិ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់របស់ប្រទេសជាតិ និងជាមជ្ឈមណ្ឌលចរាចរណ៍រួមទាំងជាច្រកចេញទៅសមុទ្រនៃបណ្តាខេត្តភាគខាងជើងវៀតណាមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់បក្សភាគទីក្រុង អាជ្ញាធរនិងប្រជាជនទីក្រុង Hai Phong បន្តអនុវត្ត សសរស្តម្ភអភិវឌ្ឍន៍ចំនួន ៣ ដែលត្រូវបានមហាសន្និបាតដាក់ចេញសម្រាប់អាណត្តិខាងមុខ នោះគឺ៖ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ - សេដ្ឋកិច្ចសមុទ្រកំពង់ផែសមុទ្រ, ភស្តុភារ - ទេសចរណ៍និងពាណិជ្ជកម្ម។