ហុងកុង (ចិន) បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សានីតិបញ្ញត្តិ
04/09/2016 08:32
(VOVworld) - នាព្រឹកថ្ងៃទី៤ កញ្ញា ប្រជាពលរដ្ឋ ហុងកុង (ចិន) បានចាប់ផ្ដើមទៅបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សានីតិបញ្ញតិ្ត ដែលរួមមានអាសនៈចំនួន ៧០នាក់។នេះជាការបោះឆ្នោតសំខាន់បំផុតនៅតំបន់ រដ្ឋបាលពិសេសនេះ គិតតាំងពីត្រូវបានប្រគល់មកប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧។

លោកស្រី Regina Tong ភរិយារបស់ប្រធានាធិបតីតំបន់រដ្ឋបាលពិសេសហុងកុង ទៅបោះឆ្នោនាថ្ងៃទី៤ កញ្ញា (រូបថត៖AFP/TTXVN) (VOVworld) - នាព្រឹកថ្ងៃទី៤ កញ្ញា ប្រជាពលរដ្ឋហុងកុង (ចិន) បានចាប់ផ្ដើម ទៅបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សានីតិបញ្ញតិ្ត ដែលរួមមានអាសនៈចំនួន៧០នាក់។ នេះជាការបោះឆ្នោតសំខាន់បំផុតនៅតំបន់រដ្ឋបាលពិសេសនេះ គិតតាំងពីត្រូវបាន ប្រគល់មកប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧។អ្នកបោះឆ្នោតចំនួន៣លាន៨សែន នាក់នឹងជ្រើសតាំងអ្នកនីតិបញ្ញត្តិចំនួន៣៥នាក់ក្នុងបញ្ជីឈ្មោះបេក្ខជនទាំង៨៤ នាក់។ក្រៅពីនោះ អាសនៈចំនួន៣០នាក់នឹងត្រូវបានបោះឆ្នោតដោយតំណាង នៃ ផ្នែកអាជីវកម្មនិងពាណិជ្ជកម្ម។អ្នកបោះឆ្នោតណាដែលមិនចូលរួមការបោះឆ្នោត ជ្រើសតាំងអាសនៈចំនួន៣០ពោលខាងលើនឹងចូលរួមបោះឆ្នោតជ្រើសតាំង អាសនៈចំនួន៥នៅសេសសល់៕
Related






