ហូឡង់មិនសន្និដ្ឋានភាគីណាមួយនៅអ៊ុយក្រែនបាញ់ធ្លាក់យន្តហោះ MH-17
14/10/2015 06:38
(VOVworld) – នាយប់ថ្ងៃទី ១៣ តុលា គណៈកម្មាធិការ សុវត្ថិភាពហូឡង់បានប្រកាសរបាយការណ៍ស៊ើបអង្គេត ចុងក្រោយស្តីពីការធ្លាក់យន្តហោះ MH-17 នៃ ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីនាខែកក្កដាឆ្នាំ ២០១៤ នៅភាគ ខាងកើត អ៊ុយក្រែនដែលធ្វើឲ្យអ្នកធ្វើដំណើរចំនួន ២៩៨ នាក់ត្រូវស្លាប់ទាំងអស់។

ហូឡង់មិនសន្និដ្ឋានភាគីណាមួយនៅអ៊ុយក្រែនបាញ់ធ្លាក់យន្តហោះ MH-17 (Image: VNA) (VOVworld) – នាយប់ថ្ងៃទី ១៣ តុលា គណៈកម្មាធិការសុវត្ថិភាពហូឡង់បាន ប្រកាសរបាយការណ៍ស៊ើបអង្គេតចុងក្រោយស្តីពីការធ្លាក់យន្តហោះ MH-17 នៃ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនាខែកក្កដាឆ្នាំ ២០១៤ នៅភាគខាងកើត អ៊ុយក្រែនដែលធ្វើឲ្យអ្នកធ្វើដំណើរចំនួន ២៩៨ នាក់ត្រូវស្លាប់ទាំងអស់។ ហូឡង់ បានកំណត់ថា៖ យន្តហោះពោលខាងលើត្រូវបានបាញ់ធ្លាក់ដោយកាំជ្រួច Buk មួយគ្រាប់ដែលរុស្ស៊ីផលិតប៉ុន្តែដោយអះអាងថា៖ កាំជ្រួចនេះត្រូវបានបាញ់ពី តំបន់ភាគខាងកើតអ៊ុយក្រែនដែលកំលាំងប្រឆាំងកំពុងគ្រប់គ្រង។ ប្រការនេះ ដើរផ្ទុយទៅនឹងការសន្និដ្ឋានពីក្រុមហ៊ុន Almaz Antey របស់រុស្ស៊ីដែលឲ្យដឹងថា៖ យន្តហោះ MH-17 ត្រូវបានបាញ់ធ្លាក់ពីតំបន់ស្ថិតក្នុងការត្រួតពិនិត្យរបស់កងទ័ព អ៊ុយក្រែន៕
Related






