VOV WorldVOV World
ហ្វីលីពីនចាប់ផ្តើមការបោះឆ្នោតសកល
09/05/2016 08:08
(VOVworld) – នាព្រឹកថ្ងៃទី ៩ ឧសភា អ្នកបោះឆ្នោត ហ្វីលីពីនបានចាប់ផ្តើមទៅ បោះឆ្នោតសកលជ្រើសរើស ប្រធានាធិបតី អនុប្រធានាធិបតី រួមជាមួយសមាជិក សភាចំនួន ៣០០ នាក់ ក្នុងអាណត្តិថ្មីនិងមន្ត្រីថ្នាក់មូល ដ្ឋានចំនួន ១៨ ពាន់នាក់ទៀត។
ហ្វីលីពីនចាប់ផ្តើមការបោះឆ្នោតសកល
ហ្វីលីពីនចាប់ផ្តើមការបោះឆ្នោតសកល (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ៩ ឧសភា អ្នកបោះឆ្នោតហ្វីលីពីនបានចាប់ផ្តើមទៅ  បោះឆ្នោតសកលជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី រួមជាមួយសមាជិក  សភាចំនួន ៣០០ នាក់ ក្នុងអាណត្តិថ្មីនិងមន្ត្រីថ្នាក់មូលដ្ឋានចំនួន ១៨ ពាន់នាក់ ទៀត។ ការបោះឆ្នោតសកលលើកនេះនឹងជ្រើសរើសប្រធានាធិបតីថ្មីជំនួសឲ្យ លោក Benigno Aquino ដែលនឹងបញ្ចប់បេសកម្មរបស់ខ្លួននាខែមិថុនាខាងមុខនោះ។  ចូលរួមការបោះឆ្នោតប្រធានាធិបតីលើកនេះមានបេក្ខជនចំនួន ៥ រូប គឺ៖ អនុប្រធានាធិបតី លោក Jejomar Binay ប្រធានគណៈបក្សសម្ព័ន្ធភាពឯកភាព  ប្រជាជាតិ (UNA) អតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក Manuel Mar Roxas របស់គណៈ បក្សសេរីភាពកាន់អំណាច ព្រឹទ្ធសមាជិក  Grace Poe  បេក្ខជនសេរី អភិបាលក្រុង  Davao លោក Rodrigo Duterte ចំណុះសម្ព័ន្ធភាព PDL-Laban និង លោកស្រី  Mariam Defensor Santiago របស់គណៈបក្សកែទម្រង់ជនជាតិ (PRP)។ តាម ការស្ទង់ប្រជាមតិប្រជាជននាពេលថ្មីៗនេះបានឲ្យដឹងថា៖ លោក Rodrigo Duterte ដែលមានទស្សនៈរឹងមាំអំពីការបង្កាប្រឆាំងនឹងបទល្មើសនិង អំពើរពុករលួយ កំពុងជាបេក្ខជនទទួលបានការគាំទ្រជាច្រើនរបស់អ្នកបោះឆ្នោត ក្នុងទូទាំងប្រទេស៕