ហ្វីលីពីនប្រកាសស្ថានការណ៍គ្រោះអាសន្នលើទូទាំងប្រទេស
06/09/2016 11:26
(VOVworld) - ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នាថ្ងៃទី៥ កញ្ញា បានប្រកាសស្ថានការណ៍ គ្រោះអាសន្នលើទូទាំងប្រទេសដោយស្ថានភាពអំពើ ហឹង្សា។

កងទ័ពហ្វីលីពីនត្រូវបានដាក់ពង្រាយនៅក្រុង Davao ក្រោយពីករណីភេរវកម្មនាថ្ងៃទី៤ កញ្ញា (រូបថត៖AFP/ TTXVN) (VOVworld) - ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នាថ្ងៃទី៥ កញ្ញា បានប្រកាសស្ថានការណ៍គ្រោះអាសន្នលើទូទាំងប្រទេសដោយស្ថានភាពអំពើ ហឹង្សា។ក្នុងឋានៈជាអគ្គបញ្ជាការកងទ័ពនោះ ប្រធានាធិបតីលោក Rodrigo Duterte អាចប្រមូលផ្ដុំកងទ័ព កងកម្លាំងប្រដាប់អាវុធនិងប៉ូលីសជាតិហ្វីលីពីន អនុវត្តន៍ វិធានការតាមការកំណត់នៃច្បាប់សំដៅទប់ស្កាត់អំពើហឹង្សាលើទូទាំងប្រទេស។ មុននោះ នាថ្ងៃទី២ កញ្ញា ករណីវាយប្រហារដោយគ្រាប់បែកមួយបានកើតមាន ឡើងនៅទីក្រុង Davao បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់និង ៧០នាក់ទៀងរងរបួស។ប្រធានាធិបតីលោក Duterte ហៅនេះជាអំពើភេរវកម្ម ព្រមទាំងសង្ស័យការវាយប្រហារនេះគឺដោយសារមុខសញ្ញាអ៊ីស្លាមជ្រុលនិយម ឬបទល្មើសគ្រឿងញៀនបង្កឡើង៕
Related






