VOV WorldVOV World
ហ្វីលីពីនសម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយ MILF នាឆ្នាំ ២០១៤
25/12/2013 08:48
(VOVworld) – នាថ្ងៃទី ២៤ ធ្នូ រដ្ឋាភិបាលហ្វីលីពីនបាន ជូនដំណឹងអំពីផែនការ សម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌ (FAB) អំពីតំបន់ Bangsamoro នាឆ្នាំ ២០១៤។
ហ្វីលីពីនសម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយ MILF នាឆ្នាំ ២០១៤
រណស្សិរំដោះឥស្លាម  Moro (MILF) (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៤ ធ្នូ រដ្ឋាភិបាលហ្វីលីពីនបានជូនដំណឹងអំពីផែនការ សម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌ (FAB) អំពីតំបន់ Bangsamoro នាឆ្នាំ ២០១៤។ នេះគឺជាដំណើរការដែលនឹងជួយឧបត្ថម្ភបញ្ឈប់ជំលោះប្រដាប់អាវុធជាមួយ រណស្សិរំដោះឥស្លាម Moro (MILF) ដែលអូសបន្លាយក្នុងរយៈពេល ៤០ ឆ្នាំ កន្លងទៅ។ សេចក្តីប្រកាសនៃគណៈកម្មាធិការសន្តិភាពរដ្ឋាភិបាលហ្វីលីពីន (GHP) បានឲ្យ ដឹងថា៖ ស្ថាប័ននេះបានដាក់ចេញគោលដៅសម្រេចសេចក្ដី បរិសិដ្ឋស្តីអំពីការចាប់ផ្តើមទំនាក់ទំនងជាមួយ MILF ឡើងវិញ ក៏ដូចជា សេចក្តី បរិសិដ្ឋអំពីតំបន់ដែនដីនៅតំបន់ Bangsamoro ផងដែរ។ សេចក្តីបរិសិដ្ឋនានា ពោលខាងលើរវាងម៉ានីលនិង MILF នឹងត្រូវបានចុះហត្ថលេខា នាដើមឆ្នាំ ២០១៤។ ក្នុងឆ្នាំ ២០១៣ រដ្ឋាភិបាលហ្វីលីពីនបានចុះហត្ថលេខាជាមួយ MILF លើសេចក្តីបរិសិដ្ឋអំពីបណ្ដាកិច្ចព្រមព្រៀងនិងរបៀបអន្តកាល (TAM) និង សេចក្តីបរិសិដ្ឋអំពីការចែករំលែកសិទ្ធិអំណាចនិងធនធានធម្មជាតិ។ MILF បានដំណើការរាល់សកម្មភាពប្រឆាំងជំទាស់រដ្ឋាភិបាលហ្វីលីពីនពីបណ្ដាឆ្នាំ ១៩៧០ នៃសតិវត្សទី ២០ ដោយមានគោលដៅបង្កើតរដ្ឋអំណាចឯករាជ្យ លើកោះ Mindanao និងកោះមួយចំនួនភាគ ខាងត្បូងហ្វីលីពីន៕