VOV WorldVOV World
IFAD នឹងពង្រីកទ្រង់ទ្រាយសកម្មភាពនៅវៀតណាម
21/12/2015 10:07
(VOV)_បណ្ដាសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍ជនបទ កាត់​បន្ថយភាពក្រីក្រ ជារូបសណ្ឋានគំរូ សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ​ពិសេសគឺនៅទ្វីបអាហ្វ្រីក។ នេះគឺជាការវាយតំលៃរបស់ប្រធានមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ (​IFAD ) លោក Kanayio F.Nwanze
IFAD នឹងពង្រីកទ្រង់ទ្រាយសកម្មភាពនៅវៀតណាម
ប្រធានមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD ) លោក Kanayio F.Nwanze           (VOV)_បណ្ដាសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍ជនបទ កាត់​បន្ថយ ភាពក្រីក្រ ជារូបសណ្ឋានគំរូ សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ​ពិសេសគឺនៅទ្វីប អាហ្វ្រីក។ នេះគឺជាការវាយតំលៃរបស់ប្រធានមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ  (​IFAD ) លោក Kanayio F.Nwanze ក្នុងជំនួបទទួលយកសារលិខិត​ផ្ទេរសិទ្ធិរបស់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien ដើម្បីទទួលដំ ណែងជា​ដំណាងវៀតណាមប្រចាំនៅ IFAD ។ ប្រធាន IFAD ​លោក​ Kanayio  F.Nwanze បានសម្ដែង ការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីការអភិវឌ្ឍន៍​របស់វៀត ណាមក្នុងប៉ុន្មានទស្សវត្ស៍កន្លងទៅ។           រីឯ ឯកអគ្គរដ្ឋទូត​ ​ Cao Chinh Thien បានជូនដំណឹងអំពីបណ្ដាសមិទ្ធិផល​ក្នុង វិស័យអភិវឌ្ឍន៍ជនបទ កាត់បន្ថយភាពក្រីក្ររបស់វៀតណាម។ ដោយលោកក៏បាន អះអាងថា៖នឹងខំប្រឹងប្រែងធ្វើអស់ពីចិត្ត ​អស់ពីថ្លើម​ ដើម្បីជំរុញទំនាក់ទំនងរវាង វៀតណាមនិង IFAD អភិវឌ្ឍន៍តទៅទៀត៕