IMF ពិនិត្យមើលថា Brexit មិនបង្កឡើងការធ្លាក់ចុះសេដ្ឋកិច្ចសកល
08/07/2016 07:03
(VOVworld) - នាថ្ងៃទី៧ កក្កដា អគ្គនាយិការមូលនិធិ រូបីយប័ណ្ណអន្តរជាតិ (IMF) លោកស្រី Christine Lagarde បានថ្លែងមតិថា ការដែលចក្រភពអង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុប ឬហៅថា Brexit បានបង្កឡើងអស្ថិរ ភាពគួរឲ្យកត់សម្គាល់ទៅលើសេដ្ឋកិច្ចសកល ប៉ុន្តែវាមិនធ្ងន់ធ្ងរដើម្បីនាំទៅការធ្លាក់ចុះសេដ្ឋកិច្ចសកល។

អគ្គនាយិការមូលនិធិរូបីយប័ណ្ណអន្តរជាតិ (IMF) លោកស្រី Christine Lagarde (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី៧ កក្កដា អគ្គនាយិការមូលនិធិរូបីយប័ណ្ណអន្តរជាតិ (IMF) លោកស្រី Christine Lagarde បានថ្លែងមតិថា ការដែលចក្រភពអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប ឬហៅថា Brexit បានបង្កឡើងអស្ថិរភាពគួរឲ្យកត់សម្គាល់ទៅលើ សេដ្ឋកិច្ចសកល ប៉ុន្តែវាមិនធ្ងន់ធ្ងរដើម្បីនាំទៅការធ្លាក់ចុះសេដ្ឋកិច្ចសកល។ថ្លែង មតិនៅទីស្នាក់ការរបស់ IMF នៅទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិក លោកស្រី Lagarde បានទទួលស្គាល់ថា Brexit ជាហានិភ័យធំមួយចំពោះពិភព លោក ប៉ុន្តែ ព្រឹត្តិការណ៍នេះគ្រាន់តែជះឥទ្ធិពលទៅលើចក្រភពអង់គ្លេសនិងតំបន់ ចាយប្រាក់ អឺរ៉ូប៉ុណ្ណោះ។ប៉ុន្តែ លោកស្រីរូបនេះបានព្រមានថា ផលប៉ះពាល់និង ហានិភ័យនឹង កាន់តែធ្ងន់ធ្ងរ ប្រសិនបើអង់គ្លេសនិង EU មិននាំចេញក្របខ័ណ្ឌនិង ដំណើរការ ដ៏ច្បាស់លាស់សំរាប់ Brexit យ៉ាងឆាប់រហ័សនោះទេ៕
Related






