IMF ព្រមានថា បរិមាណបំណុលទូទាំងពិភពលោកឡើងដល់កំរិតឯកទគ្គកម្ម
06/10/2016 09:18
(VOVworld) - បរិមាណបំណុលសាធារណៈនិងឯកជន នៅទូទាំងពិភពលោកកំពុងស្ថិតនៅកំរិតខ្ពស់បំផុតពី មុនមក ដែលជារារាំងដ៏ធំមួយចំពោះគោលដៅនាំ កំណើនសេដ្ឋកិច្ចសកលត្រឡប់ទៅភាពធម្មតាវិញ។

នាយិការ IMF លោកស្រី Christine Lagarde (រូបថត៖Xinhua/TTXVN) (VOVworld) - បរិមាណបំណុលសាធារណៈនិងឯកជននៅទូទាំងពិភពលោក កំពុងស្ថិតនៅកំរិតខ្ពស់បំផុតពីមុនមក ដែលជារារាំងដ៏ធំមួយចំពោះគោលដៅនាំ កំណើនសេដ្ឋកិច្ចសកលត្រឡប់ទៅភាពធម្មតាវិញ។របាយការណ៍ឃ្លាំមើលខាង ហិរញ្ញវត្ថុដែលត្រូវបានប្រកាសនាថ្ងៃទី៥ តុលាដោយមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ឲ្យដឹងថា បរិមាណបំណុលសាធារណៈនិងឯកជន មិនរួមមានផ្នែកហិរញ្ញវត្ថុ នាចុងឆ្នាំ២០១៥គឺ១៥២លានលានដុល្លាអាមេរិក ពោលគឺស្មើនឹង ២២៥%នៃផលិត ផលក្នុងស្រុកសរុបទូទាំងពិភពលោក (GDP) កើនជាង១៥% បើប្រៀបនឹងកំរិតជិត ២០០%នៃ GDP ទូទាំងពិភពលោកមុននេះ១៥ឆ្នាំ។នាយក គណៈកម្មការហិរញ្ញវត្ថុ របស់ IMF លោក Vitor Gaspar ព្រមានថា ស្ថានការណ៍ ដែលបំណុលខ្ពស់ខណៈ ដែលកំណើនសេដ្ឋកិច្ចនៅតែមានភាំពអាប់អួរ អាចនាំទៅកើតមានឡើងវិបត្តិ ហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ៕
Related






