VOV WorldVOV World
ឥណ្ឌាកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ Internet
31/12/2014 12:00
Vovworld-នារសៀលថ្ងៃទី៣០ធ្នូ ឥណ្ឌានិងកូរ៉េខាងត្បូង បានពិភាគ្សាលើ​ទិសដៅបង្កើនទំនាក់ទំនងទ្វេភាគី
ឥណ្ឌាកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ Internet
ឥណ្ឌាកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ Internet (quantrimang.com.vn)         Vovworld-នារសៀលថ្ងៃទី៣០ធ្នូ ឥណ្ឌានិងកូរ៉េខាងត្បូងបានពិភាគ្សាលើ​ទិស ដៅបង្កើនទំនាក់ទំនងទ្វេភាគីដោយផ្អែកលើកិច្ចសហប្រតិបត្តិការការពារ​ជាតិនិង សន្តិសុខ Internetតាមការផ្ដើមគំនិត Made in India។ ក្នុងក្របខ័ណ្ឌនៃ​ដំណើរ​ទស្សន កិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី២៨ដល់៣០ធ្នូ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌាលោកស្រី Sushma Swaraj បានសង្កត់ធ្ងន់ទៅលើយថាទស្ស​សហប្រតិបត្តិ​ការទ្វេភាគី។ លោក ស្រី Swaraj បានស្នើរកូរ៉េខាងត្បូងឆ្លៀតយក​ឱកាសដើម្បីវិនិយោគផលិតសម្ភារៈចាំ បាច់សមរាប់វិស័យការពារជាតិរបស់​ឥណ្ឌាតាមការផ្ដើមគំនិត Made in India។ នៅ ជំនួបសន្ទនានៅទីក្រុង Seoul រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Han Minkoo និងរដ្ឋមន្ត្រីការ​បរទេស Swaraj បានឯកភាពអំពីការដែលរដ្ឋមន្ត្រីថ្មីក្រសួង ការពារជាតិ​ឥណ្ឌា​មកបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូងក្នុងត្រីមាសទី១ឆ្នាំ ២០១៥សំដៅ​ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី៕

More