ឥណ្ឌាមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មជាមួយវៀតណាម
02/11/2012 08:11
(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងឧស្សា ហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្មឥណ្ឌា លោក Anand Sharma ក្នុងឱកាស ទៅចូលរួមសន្និសីទអាស៊ី - ប៉ាស៊ីហ្វិកលើកទី ១៣ ស្តីពី បណ្ដាអង្គភាពអាជីវកម្មអាល្លឺម៉ង់ប្រចាំនៅ New Dehli ចាប់ពីថ្ងៃទី ២ ដល់ទី ៣ វិច្ឆិកា។

(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្មឥណ្ឌា លោក Anand Sharma ក្នុងឱកាសទៅចូលរួមសន្និសីទអាស៊ី - ប៉ាស៊ីហ្វិកលើកទី ១៣ ស្តីពីបណ្ដាអង្គភាពអាជីវកម្មអាល្លឺម៉ង់ប្រចាំនៅ New Dehli ចាប់ពីថ្ងៃទី ២ ដល់ទី ៣ វិច្ឆិកា។ ក្នុងជំនួបនេះ ភាគីទាំង ២ បានពិភាក្សារ អំពីរាល់ បញ្ហាអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ។ រដ្ឋមន្ត្រី Sharma មាន គោលបំណង ថា៖ ប្រទេសទាំង ២ នឹងចុះហេត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី សេវ៉ាកម្មនិង វិនិយោគ នាឆ្នាំ ២០១៣ យ៉ាងឆាប់ៗ។ លោក Sharma បានជឿ ជាក់ថា៖ តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឥណ្ឌានឹងទទួលបាន ៧ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៥បន្ទាប់ពីការចុះហេត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-ឥណ្ឌា ពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០១០ ។ លោក Sharma ក៏បានជូនដំណឹង ដែរថា៖ រាល់ក្រុមហ៊ុនអាកាសចរឥណ្ឌានិង វៀតណាមសុទ្ធតែយកចិត្តទុកដាក់ដល់ការបើកបណ្ដាជើងហោះហើរត្រង់រវាង ប្រទេសទាំង ២ ៕
Related






