VOV WorldVOV World
ឥណ្ឌានិងបង់ក្លាដែសដោះស្រាយបញ្ហាអធិបតេយ្យភាព
02/08/2015 08:51
(VOVworld)-ប្រជាជនឥណ្ឌានិងបង់ក្លាដែស នាថ្ងៃទី ១សីហា បានរៀបចំពិធី អំណរសាទរព្រឹត្តិការណ៍ ដែលប្រទេសជិតខាងទាំងពីរនេះ
ឥណ្ឌានិងបង់ក្លាដែសដោះស្រាយបញ្ហាអធិបតេយ្យភាព
រូបថតៈ THX/TTXVN (VOVworld)-ប្រជាជនឥណ្ឌានិងបង់ក្លាដែស នាថ្ងៃទី១សីហា បានរៀបចំពិធី អំណរសាទរព្រឹត្តិការណ៍ដែលប្រទេសជិតខាងទាំងពីរនេះ ផ្លាស់ប្តូរតំបន់ដីដែល ជាប់នឹងព្រំដែនរបស់គ្នា។ ពោលគឺ​ តាមកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹង ផ្លាស់ប្តូរតំបន់ដីចំណុះអធិបតេយ្យភាពរបស់ប្រទេសនេះ ប៉ុន្តែស្ថិតនៅទឹកដី ប្រទេសជិតខាង សំដៅបង្កើតភាពងាយស្រួលសម្រាប់បញ្ហាអធិបតេយ្យភាព ព្រំដែន និង បំភ្លឺច្បាស់បញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋនៃប្រទេសនិមួយៗដែល កំពុងរស់នៅ ក្នុងតំបន់ដីទាំងអស់នោះ។ មុននោះ នាថ្ងៃទី៦មិថុនា ក្នុងដំណើរ ទស្សនកិច្ចយៈ ពេល២ថ្ងៃទៅកាន់បង់ក្កាដែស នាយករដ្ឋមន្ត្រីឥណ្ឌា Naranda Modi និងសម ភាគី Sheikh Hasina Wajid បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង មានលក្ខណៈ ប្រវត្តិសាស្ត្រ សំដៅដោះស្រាយបញ្ហាអធិបតេយ្យភាពដែនដី ដែលបាននៅសេស សល់ជាង៣រយឆ្នាំមក។ កិច្ចព្រមព្រៀងនេះ​បាននាំមក នូវជីវភាពរស់នៅថ្មី សម្រាប់ ប្រជាជននៅទីនេះ ដែលមុននោះពួកគេមិនបាន រដ្ឋាភិបាលប្រទេសណាមួយយកចិត្តទុក ដាក់រួមទាំងគ្មានលិខិតឆ្លងដែនទៀត ផង៕