ឥណ្ឌាអនុម័តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ
03/10/2016 10:54
(VOVworld) – នាថ្ងៃទី ២ តុលា រដ្ឋាភិបាលឥណ្ឌាបាន អនុម័តជាផ្លូវការ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី បំរ៉ែបំរួលអាកាសធាតុដែលនាំប្រទេសនេះក្លាយ ទៅជាប្រទេសទី ៦២ អនុម័តលើកិច្ចព្រមព្រៀង យុទ្ធសាស្ត្រពិភពលោកទាំងមូល ។

ឥណ្ឌាអនុម័តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ (VNA) (VOVworld) – នាថ្ងៃទី ២ តុលា រដ្ឋាភិបាលឥណ្ឌាបានអនុម័តជាផ្លូវការ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុដែលនាំប្រទេស នេះក្លាយ ទៅជាប្រទេសទី ៦២ អនុម័តលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ ពិភពលោកទាំងមូល ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌា លោក Anil Madhav Dave បានវាយតំលៃ ថា៖ នេះគឺជាការបោះជំហានសំខាន់ក្នុងការអនុវត្ត រាល់ការផ្តើមគំនិតសំដៅទប់ ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្នុងសេច ក្តីប្រកាសពីប៉ារីស ប្រធានសន្និសីទ លើកទី ២១ សន្ធិសញ្ញាក្របខ័ណ្ឌរបស់ អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP-21) លោក Segolene Royal បានសង្កត់ធ្ងន់ថា៖ ការអនុម័តលើឯកសារ សំខាន់នេះរបស់ឥណ្ឌានឹង អនុញ្ញាតឲ្យកិច្ចព្រមព្រៀងចូលជាធរមានយ៉ាងឆាប់ រហ័រ សមស្របនឹង កិច្ចសន្យារបស់ COP៕
Related






