VOV WorldVOV World
ឥណ្ឌូនេស៊ីព្រមាននាវាបរទេសដែលធ្វើការនេសាទដោយខុសច្បាប់
30/06/2016 08:19
(VOVworld) - នាថ្ងៃទី២៩ មិថុនា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានព្រមានាវាបរទេសដែលមានចេតនាចូលក្នុងដែន សមុទ្រប្រទេសនេះដើម្បីធ្វើការនេសាទដោយខុស ច្បាប់។
ឥណ្ឌូនេស៊ីព្រមាននាវាបរទេសដែលធ្វើការនេសាទដោយខុសច្បាប់
នាវាបរទេសធ្វើការនេសាទដោយខុសច្បាប់នៅតំបន់សមុទ្រ Kuala Langsa ប្រទេសឥណ្ឌូនេស៊ីត្រូវវាយលិចនាថ្ងៃទី៥ មេសា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៩ មិថុនា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានព្រមានាវាបរទេសដែល មានចេតនាចូលក្នុងដែនសមុទ្រប្រទេសនេះដើម្បីធ្វើការនេសាទដោយខុសច្បាប់។ ថ្លែងមតិនៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីនឹងប្រើប្រាស់វិធានការដ៏រឹងមាំចំពោះករណីទាំងអស់ ដែលរំលោភទៅលើប្រទេសនេះ។លោក Widodo ក៏បានប្រកាសថា ហ្សាកាតាបាន បង្កើនការខំប្រឹងប្រែងសំដៅទប់ស្កាត់ការរំលោភច្បាប់នៅ សមុទ្រ ក្នុងនោះមានការ បង្កើតកងកម្លាំងពិសេសហៅថា Satgas ១១៥ដើម្បីទប់ ទល់នឹងសកម្មភាពបទ ល្មើស ក៏ដូចជាបង្ការប្រឆាំងអំពើរំលោភដែនសមុទ្ររបស់ នាវាបរទេសនាពេល កន្លងទៅផងដែរ៕