ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP
27/10/2015 10:07
(VOV)_ នាព្រឹកថ្ងៃទី២៧ តុលា តាមម៉ោងវៀតណាម ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានជំនួបសន្ទនាជាមួយសមភាគីអាមេរិក លោក Barack Obama នៅសេតវិមាន (អាមេរិក)។

ឥណ្ឌូនេស៊ីប្រកាសថាមានគោលបំណងចូលរួម TPP (VOV)_ នាព្រឹកថ្ងៃទី២៧ តុលា តាមម៉ោងវៀតណាម ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានមានជំនួបសន្ទនាជាមួយសមភាគីអាមេរិក លោក Barack Obama នៅសេតវិមាន (អាមេរិក)។ ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី បានអោយដឹងថា៖ ប្រ ទេសនេះនឹងចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP)។ ថ្លែងមតិបន្ទាប់ពីជំនួបចរចារ លោក Barack Obama បានវាយតំលៃខ្ពស់ចំ ពោះសមភាគី លោក Joko Widodo ដែលបានដឹកនាំឥណ្ឌូនេស៊ីទៅចំទិស ហើយ សម្ដែងគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះដែរ។ ក៏នៅក្នុងជំនួបសន្ទនានេះដែរថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហានានា ដែលបានយកចិត្តទុកដាក់ដូចគ្នា ដូចជា៖អង្គការភេរវកម្ម រដ្ឋឥស្លាមស្វ័យប្រកាស (IS) បំរ៉ែបំរួលអាកាសធាតុ និងស្ថានភាពនៅតំបន់សមុទ្រខាងកើតផងដែរ៕
Related






