VOV WorldVOV World
ឥណ្ឌូនេស៊ីរៀបចំផ្សារណាត់ពិព័រណ៍ការពារជាតិឆ្នាំ២០១៦
28/10/2016 08:44
(VOVworld) - នេះជាពិព័រណ៍មួយក្នុងចំណោម ពិព័រណ៍ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍អំពីវិស័យ ការពារជាតិ អាកាសចរណ៍អវកាស និងនាវាចរណ៍ ដែលទាក់ទាញការចូលរួមរបស់ប្រទេសនានាក្នុង តំបន់ព្រមទាំងមហាអំណាចពិភពលោកលើវិស័យការពារជាតិដូចជាអាមេរិក អាល្លឺម៉ង់ ឥណ្ឌា ទៀតផង។
ឥណ្ឌូនេស៊ីរៀបចំផ្សារណាត់ពិព័រណ៍ការពារជាតិឆ្នាំ២០១៦
ពិព័រណ៍ការពារជាតិឥណ្ឌូនេស៊ីឆ្នាំ២០១៥ (រូបថត៖beritadaerah.co.id) (VOVworld) - ក្រសួងការពារជាតិឥណ្ឌូនេស៊ីប្រកាសថា នឹងរៀបចំពិព័រណ៍ ការពារជាតិឆ្នាំ២០១៦ចាប់ពីថ្ងៃទី២៥ វិច្ចិកាខាងមុខនៅរដ្ឋធានីហ្សាកាតា។នេះជា ពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍អំពីវិស័យការពារ ជាតិ អាកាសចរណ៍អវកាស និងនាវាចរណ៍ ដែលទាក់ទាញការចូលរួមរបស់ ប្រទេសនានាក្នុងតំបន់ព្រមទាំងមហាអំណាចពិភពលោកលើវិស័យការពារជាតិដូច ជាអាមេរិក អាល្លឺម៉ង់ ឥណ្ឌា ទៀតផង។ក្រុមហ៊ុនសរុបចំនួន៨៤០មកពីប្រទេសចំនួន ៥៥នឹងយកមកតាំងបង្ហាញផលិតផលការពារជាតិទំនើបបំផុតនៅទីនេះ។ព្រឹត្តិការ ណ៍នេះនឹងជាឱកាសដើម្បីផ្សព្វផ្សាយនិងជំរុញការអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មការ ពារជាតិ អាកាសចរណ៍ សេវាកម្មសន្តិសុខ បច្ចេកវិទ្យានាវា ចរណ៍ តភ្ជាប់ដៃគូ ផ្គត់ ផ្គង់ព័ត៌មានអំពីទីផ្សារសំខាន់ៗ និងបណ្ដាញប្រទេសនានា ដែលចំណាយប្រាក់ ធំបំផុតលើវិស័យការពារជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍៕