Interpol ស្វែងរកចាប់ខ្លួនបណ្ដាអតីតមន្ត្រីអ៊ុយក្រែនលើទូទាំងពិភពលោក
13/01/2015 10:42
(VOVworld) - នាថ្ងៃទី១២ មករា អង្គការប៉ូលិសព្រហ្ម ទណ្ឌអន្តរជាតិ (Interpol)បានចេញផ្សាយបទស្វែងរក ចាប់ខ្លួនដោយទ្រង់ទ្រាយទូទាំងពិភពលោកទៅលើ អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych និងកូនប្រុសរបស់លោករួមជាមួយមន្ត្រីជាច្រើនក្នុងរដ្ឋាភិបាលចាស់។

(VOVworld) - នាថ្ងៃទី១២ មករា អង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) បាន ចេញផ្សាយបទស្វែងរកចាប់ខ្លួនដោយទ្រង់ទ្រាយទូទាំងពិភពលោកទៅលើអតីត ប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych និងកូនប្រុសរបស់លោក រួម ជាមួយមន្ត្រីជាច្រើនក្នុងរដ្ឋាភិបាលចាស់។តាមព័ត៏មានដែលបានប្រកាសលើ website របស់ Interpol លោក Yanukovych អាយុ៦៤ឆ្នាំ ត្រូវស្ថាប័នយុត្តិធម៌អ៊ុយក្រែន ដេញតាមដោយបណ្ដាការចោតប្រកាន់ក្នុងការប្រើប្រាស់ប្រភពមូលនិធិដោយខុស ច្បាប់ អំពើពូករលួយ និងរំលោភសិទ្ធិអំណាច។កូនប្រុស១ក្នុងចំណោមកូនប្រុស របស់លោក Yanukovych ត្រូវបានចាត់ទុកថា កំពុងជាម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិ មានតំលៃស្មើនឹង៥០០លានដុល្លាអាមេរិក ខណៈដែលគាត់គ្រាន់តែធ្វើជាពេទ្យ ធ្មេញប៉ុណ្ណោះ។ក្នុងបញ្ជីរាយនាមស្វែងរកចាប់ខ្លួនរបស់ Interpol នៅមានអតីត នាយករដ្ឋមន្រ្តី Mykola Azarov និងអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Yuriy Kolobov៕
Related






