IS គំរាមកំហែងបន្តវាយប្រហារម៉ាឡេស៊ី
06/07/2016 10:33
(VOVworld) - មេដឹកនាំក្រុមខ្មាន់កាំភ្លើងជាជនជាតិ ម៉ាឡេស៊ីចូលរួមអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នៅស៊ីរីឈ្មោះ Muhamad Wanndy Mhammed Jedi នា ពេលថ្មីៗនេះបានគំរាមកំហែងអនុវត្តន៍ការវាយប្រហារ ដោយទ្រង់ទ្រាយធំជាងមុននាពេលខាងមុខនៅម៉ាឡេស៊ី បន្ទាប់ពីអំពើភេរវកម្មនាថ្ងៃទី២៨ មិថុនា នៅហាង Modiva នៅ Puchong។

ប៉ូលីសម៉ាឡេស៊ីស៊ើបអង្កេតនៅកន្លែងកើតហេតុការវាយប្រហារនៅភោជនីយដ្ឋាន Modiva ទីក្រុង Puchon កាលពីថ្ងៃទី២៨ មិថុនា (រូបថត៖AFP/TTXVN) (VOVworld) - មេដឹកនាំក្រុមខ្មាន់កាំភ្លើងជាជនជាតិម៉ាឡេស៊ីចូលរួមអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរីឈ្មោះ Muhamad Wanndy Mhammed Jedi នាពេល ថ្មីៗនេះបានគំរាមកំហែងអនុវត្តន៍ការវាយប្រហារដោយទ្រង់ទ្រាយធំជាងមុននា ពេលខាងមុខនៅម៉ាឡេស៊ី បន្ទាប់ពីអំពើភេរវកម្មនាថ្ងៃទី២៨ មិថុនា នៅហាង Modiva នៅ Puchong។ឈ្មោះនេះបានឲ្យដឹងថា ការវាយប្រហារនៅហាង Modiva គឺសំដៅព្រមានរដ្ឋាភិបាលថា គប្បីបញ្ចប់ការបង្ក្រាប IS នៅម៉ាឡេស៊ី។តាម Wanndy ថា ការវាយប្រហារដោយទ្រង់ទ្រាយធំជាងមុននឹងបានអនុវត្តន៍ ប្រសិន បើរដ្ឋាភិបាលបន្តប្រើប្រាស់ក្រមច្បាប់ស្ដីអំពីបទល្មើសសន្តិសុខ Sosma ដែលក្នុង នោះកំណត់នូវវិធានការពិសេសដើម្បីផ្តន្ទាទោសសមាជិក IS នៅ ម៉ាឡេស៊ី។ក្នុង ពេលនោះ កាសែត New Strait Times នាថ្ងៃទី៦ កក្កដា បាន ផ្សាយថា កងកម្លាំង ប្រឆាំងភេរវកម្មម៉ាឡេស៊ីបានឃាត់ខ្លួនជនសង្ស័យជា សមាជិក IS ចំនួន២០៨ នាក់និងអ្នកគាំពារពួកគេនាពេលកន្លងទៅ៕
Related






