VOV WorldVOV World
IS ប្រហារជីវិតពលរដ្ឋស៊ីរីរាប់រយនាក់
18/01/2016 09:47
(VOVworld) - នាថ្ងៃទី១៧ មករា ក្រុមឧទ្ទាមនៃអង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានសម្លាប់ពលរដ្ឋស៊ីរី ចំនួន៣០០នាក់ក្នុងការវាយប្រហារទៅលើទីក្រុងDeir al-Zor និងតំបន់ជុំវិញ។
IS ប្រហារជីវិតពលរដ្ឋស៊ីរីរាប់រយនាក់
បុគ្គលិកស៊ីវិលថែទាំកុមាម្នាក់ទទួលរងរបួសក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីជាមួយក្រុមឧទ្ទាម IS (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១៧ មករា ក្រុមឧទ្ទាមនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស បានសម្លាប់ពលរដ្ឋស៊ីរីចំនួន៣០០នាក់ក្នុងការវាយប្រហារទៅលើទីក្រុង Deir al- Zor និងតំបន់ជុំវិញ។ជនរងគ្រោះភាគច្រើនគឺជនចាស់ជរា នារីនិងកុមា។បន្ទាប់ពី ការសម្លាប់រង្គាលពោលខាងលើ រដ្ឋាភិបាលស៊ីរីបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅ លើ IS។នាយករដ្ឋមន្រ្តីស៊ីរីលោក Wael Al Halqi បានសង្កត់ធ្ងន់ ថា ការទទួលខុស ត្រូវក្នុងរឿងហេតុនេះគឺចំណុះប្រទេសទាំងឡាយដែលមានសកម្មភាពឧបត្ថម្ភ សំរាប់ពួកភេរវករ ព្រមទាំងអះអាងថា នឹងកំទិច IS នៅលើដែនដីស៊ីរីយ៉ាងឆាប់  រហ័ស៕